We TV Cambodia

ចំណុច៣ ដែលកម្ពុជាគួរត្រៀមដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយកូវីដ១៩

ចំណុច៣ ដែលកម្ពុជាគួរត្រៀមដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ក្រោយកូវីដ១៩

តាំងពីមានការរីករាលដាលកូវីដ១៩ រហូតមកទល់ពេលនេះ វិស័យទេចរណ៍ទូទាំងពិភពលោកបានរងគ្រោះកាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផង ក៏ធ្លាក់ចុះចំណូលយ៉ាងខ្លាំងផងដែរ ដោយហេតុតែគ្មានភ្ញៀវទេសចរណ៍មកកំសាន្ត។

ប៉ុន្តែ សន្ទុះនៃភ្ញៀវទេសចរណ៍អាចនឹងមានការកើនឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីកូវីដ១៩ ត្រូវបញ្ចប់ ហើយកម្ពុជា គួរតែត្រៀមចាប់យកឱកាសនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តឲ្យកាន់តែច្រើន។ ខាងក្រោមនេះ ជាចំណុច៣ ដែលកម្ពុជាគួរត្រៀមដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ទាប់ពីកូវីដ១៩ ត្រូវបានបញ្ចប់៖

១, ការរៀបចំ និងត្រួតពិនិត្យឯកសារ៖ កន្លងមកមានជនបរទេសមួយចំនួនបានរអ៊ូថា ការត្រួតពិនិត្យ និងការរៀបចំឯកសារផ្សេងៗនៅកម្ពុជាមានការយឺតយ៉ាវ និងចំណាយច្រើន ដែលខុសពីប្រទេសជិតខាងកម្ពុជាដូចជា ថៃ និងវៀតណាម ដែលផ្ដល់ភាពងាយស្រួល និងរហ័សដល់ជនបរទេសដែលទៅកំសាន្តក្នុងប្រទេសទាំង២ នេះ។ ដូច្នេះ កម្ពុជា គួររៀបចំ និងកែប្រែចំណុចនេះឡើងវិញ ដើម្បីផ្ដល់ភាពងាយដល់ជនបរទេស និងធ្វើឲ្យពួកគេមានអារម្មណ៍ល្អក្នុងការមមកកំសាន្តក្នុងប្រទេសកម្ពុជាយើង។

២, បញ្ហាសុវត្ថិភាព៖ មានជនបរទេសមួយចំនួន ដែលធ្លាប់ត្រូវបានចោលួចរបស់របរដូចជាលុយកាក់ និងលិខិតឆ្លងដែនជាដើម ពេលមកកំសាន្តនៅកម្ពុជា ដែលធ្វើឲ្យពួកគេមានការខ្លាចរអ៊ា និងលែងចង់មកកំសាន្ននៅកម្ពុជាលើកក្រោយទៀត ព្រោះវាបានផ្ដល់នូវបទពិសោធន៍មិនល្អដល់ពួកគេ ខណៈដែលពយកគេមកដើម្បីកំសាន្ត ប៉ុន្តែបែរជាជួបបញ្ហាទាំងអស់នេះទៅវិញ។

៣, ការផ្សព្វផ្សាយ៖ ថ្វីត្បិតថា កម្ពុជាមានតំបន់ទេសចរណ៍ដ៏អស្ចារ្យ និងស្រស់ស្អាតជាច្រើនក៏ពិតមែន ប៉ុន្តែសម្រាប់ការផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើពិភពលោកស្គាល់កម្ពុជា គឺមិនទាន់ទូលំទូលាយនៅឡើយទេ បើធៀបជាមួយបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ដែលធ្វើឲ្យប្រទេសទាំងនោះមិនដឹងថាកម្ពុជាមានតំបន់ទេសចរណ៍ដ៏ល្អដាច់គេឡើយ។ ដូច្នេះ កម្ពុជាគួរពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យទូលំទូលាយថែមទៀត ពិសេសផ្ដោតលើ social media ឲ្យបានច្រើន។

អត្ថបទដោយ៖ Nevin

Related Articles