We TV Cambodia

ចំណុច២ ដែលអ្នកគួរទិញខុនដូ ជាជាងទិញផ្ទះ

ចំណុច២ ដែលអ្នកគួរទិញខុនដូ ជាជាងទិញផ្ទះ

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ជាច្រើនមានទំនោរក្នុងមានផ្ទះផ្ទាល់ខ្លួនមួយសម្រាប់រស់នៅ ជាជាងការរស់នៅក្នុងផ្ទះជួល ស្របពេលដែលចំនួនខុនដូ និងផ្ទះល្វែងស្អាតៗជាច្រើនកំពុងរីកដុះដាលគ្រប់ទីកន្លែង ពិសេសតំបន់ជាយក្រុង និងជុំវិញក្រុងភ្នំពេញជាដើម។

ជាមួយគ្នានេះ មនុស្សមួយចំនួនកំពុងមានការពិបាកក្នុងការសម្រេចចិត្តថាត្រូវទិញផ្ទះល្វែង ឬទិញខុនដូ ប៉ុន្តែថ្ងៃនេះ We TV Cambodia នឹងប្រាប់មូលហេតុធំៗ ២ ដែលអ្នកគួរទិញខុនដូ ជាជាងទិញផ្ទះល្វែង៖

១, ទីតាំង៖ ខុនដូស្ទើរតែទាំងអស់មានទីតាំងនៅកណ្ដាលក្រុង ជាតំបន់ទីប្រជុំជនមានមនុស្សរស់នៅច្រើន ដែលបង្ករលក្ខណៈងាយស្រួលដល់អ្នកក្នុងការធ្វើដំណើរទៅបំពេញការងារ ដោយមិនចំណាយពេល និងថវិការច្រើននោះឡើយ។ ដោយឡែកផ្ទះល្វែងក្នុងពេលបច្ចុប្បន្ននេះ ភាគច្រើនគឺមានទីតាំងនៅជាយក្រុង និងមិនស្ថិតលើផ្លូវធំឡើយ។ មួយវិញទៀត ការរស់នៅខុនដូមានសុវត្ថិភាពជាងផ្ទះល្វែង ដោយមានបំពាក់កាមេរ៉ាគ្រប់ទីកន្លែង និងមានសន្តិសុខយាមកាមគ្រប់ពេលវេលាផងដែរ។

២, សេវាសាធារណៈ៖ ការរស់នៅខុនដូទទួលបានសេវាសាធារណៈល្អជាងផ្ទះល្វែង ដោយសារតែវាស្ថិតនៅកណ្ដាលក្រុង មិនងាយជួបបញ្ហាដាច់ភ្លើង ឬដាច់ទឹកនោះឡើយ។ ចំណែកផ្ទះល្វែងវិញ ភាគច្រើនមានទីតាំងនៅជាយក្រុង ដែលតែងតែជួបប្រទនូវបញ្ហាដាច់ភ្លើង និងទឹកជាញឹកញាប់។ មិនតែប៉ុណ្ណោះ សេវាសាថារណៈផ្សេងៗដូចជា មន្ទីរពេទ្យ សាលារៀន និងការកំសាន្តផ្សេងៗ គឺក្នុងក្រុងមានលក្ខណៈល្អប្រសើរជាង។

អត្ថបទដោយ៖ Nevin

Related Articles