ការបោះទុនវិនិយោគក្នុងការអភិវឌ្ឃន៍លើវិស័យអចលនទ្រព្យមួយៗ គឺមិនមែនជារឿងតូចទេ ដោយគម្រោងមួយត្រូវបោះទុនរាប់រយលានដុល្លារឯណោះ ដូច្នេះមុនសម្រេចចិត្តបោះទុនអ្នកវិនិយោគបានគិតគូរគ្រប់ចំណុច ហើយក្នុងនោះមានចំណុចសំខាន់បំផុតមួយ ដែលទាក់ចិត្តអ្នកវិនិយោគមិនឲ្យមើលរំលងបាន។
ចំណុចសំខាន់ជាងគេនោះគឺផ្លូវ ស្ទើរតែគ្រប់ទីតាំងទាំងអស់ដែលមានការអភិវឌ្ឍន៍ផ្លូវគឺវិនិយោគិនមិនដែលមើលរំលងឡើយ ប៉ុន្តែផ្លូវនោះត្រូវតែជាផ្លូវដែលរដ្ឋាភិបាលអភិវឌ្ឍន៍ ឬអាចនិយាយបានថាជាផ្លូវជាតិ ព្រោះកន្លែងណាដែលមានផ្លូវជាតិ កន្លែងនោះច្បាស់ជានឹងក្លាយជាគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល ហើយមិនយូរមិនឆាប់តំបន់នោះនឹងក្លាយជាទីប្រជុំជន ហើយវាក៏នឹងផ្ដល់ផលចំណេញមិនតិចដែរដល់វិនិយោគិនដែលបោះទុននៅទីនោះ។
ជាក់ស្ដែង តំបន់ដែលនៅជាប់នឹងគម្រោងផ្លូវក្រវ៉ាត់ក្រុងជាដើមគឺមានសន្ទុះនៃករាអភិវឌ្ឍន៍ខ្លាំងក្លាណាស់ ដោយមានវិនិយោគិនខ្លះបានបោះទុនរាប់រយលានដុល្លារមុនពេលផ្លូវក្រវ៉ាត់ក្រុងសាងសង់រួចរាល់ទៅទៀត ហើយបន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងលេចរូបរាងឡើង សំណង់អគារគ្រប់ប្រភេទក៏ងើបស្ទុះឡើងដុចផ្សិតផងដែរ។
អត្ថបទដោយ៖ Nevin
