We TV Cambodia

ចំណុចធំៗ ៣ ដែលអ្នកត្រូវធ្វើឲ្យបាន មុនចាប់ផ្ដើមចេញរកស៊ី

ចំណុចធំៗ ៣ ដែលអ្នកត្រូវធ្វើឲ្យបាន មុនចាប់ផ្ដើមចេញរកស៊ី

ការចេញរកស៊ីគឺជារឿងសំខាន់ ដែលទាមទារឲ្យអ្នកត្រៀមលក្ខណៈសម្បត្តិ និងមានសមត្ថភាព ព្រមទាំងការសម្រេចចិត្តយ៉ាងត្រឹមត្រូវផងដែរ មុនសម្រេចចិត្តបោះបង់ការងាររបស់អ្នកចោល រួចឈានជើងចូលវិស័យអាជីវកម្ម ដើម្បីជៀសវាងការបរាជ័យ ក៏ដូចជាការខាតបង់ផងដែរ។ ខាងក្រោមនេះ ជាចំណុចធំៗ ៤ ដែលអ្នកត្រូវមានមុនចាប់ផ្ដើមអាជីវកម្ម៖

១, ការគ្រប់គ្រងហិរញ្ញវត្ថុ៖ អ្នកត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថឲ្យបានល្អជាមុនសិនសម្រេចចិត្តចេញរកស៊ី ព្រោះអាជីវកម្មប្រើលុយដើម្បីដំណើរការ ដូច្នេះបើអ្នកមិនបានគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អទេ ទោះជាអ្នកមានដើមទុនច្រើនប៉ុណ្ណា ក៏អាជីវកម្មរបស់អ្នកគង់តែបះជើងនោះទេ។

២, សមត្ថភាព៖ សមត្ថភាពអាចនិយាយបានថា សំខាន់ជាងដើមទុនទៅទៀត ព្រោះអាជីវកម្មដែលបើកដំបូងៗ អ្នកមិនអាចពឹងផ្អែកទាំងស្រុងទៅលើការជួលមនុស្សបានទេ ទោះបីអ្នកមានដើមទុនច្រើនក៏ដោយ​ យ៉ាងហោចណាស់ក៏ត្រូវមានជំនាញក្នុងការគ្រប់គ្រងមនុស្ស និងការវិភាគស្ថានការណ៍អាជីវកម្មផងដែរ។

៣, ការទំនាក់ទំនង៖ ការទំនាក់ទំនងក៏ជាផ្នែកមួយផងដែរ ក្នុងការធ្វើឲ្យអាជីវកម្មអាចរីកលូតលាស់ទៅមុខបាន ព្រោះបើអ្នកពូកែក្នុងការទំនាក់ទំនង អ្នកនឹងស្គាល់គេកាន់តែច្រើន ហើយក្នុងចំណោមនោះក៏អាចជាអតិថិជនរបស់អ្នកផងក៏ថាបាន។ មិនតែប៉ុណ្ណោះ អ្នកក៏ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងការងារ ឬការសហការគ្នាជាមួយដៃគូផ្សេងទៀតផងដែរ។

សូមជម្រាបថា មុនចាប់ផ្ដើមអាជីវកម្ម អ្វីដែលអ្នកត្រូវចេះ ត្រូវដឹង និងត្រូវត្រៀម គឺមានច្រើន ប៉ុន្តែចំណុច ៣ ខាងលើនេះគ្រាន់តែជាចំណុចដែលសំខាន់ជាងគេ ដែល WE TV Cambodia លើកយកមកចែករំលែកតែប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles