We TV Cambodia

ចំណាយពេលមើលថែចៅៗ ត្បិតហត់បន្តិច តែល្អចំពោះសុខភាពខ្លាំង

ចំណាយពេលមើលថែចៅៗ ត្បិតហត់បន្តិច តែល្អចំពោះសុខភាពខ្លាំង

លោក​​យាយ​ លោក​តា​​​ ដែល​​ចំណាយ​​ពេល​នៅ​ជា​មួយ​ចៅ​ៗ មើល​ថែ​ពួក​គេ នឹង​ទទួល​គុណ​ប្រយោជន៍​​​មួយ​ចំនួន​ដល់​សុខភាព ដោយ​​បាន​បង្កើន​នូវ​ទំនាក់​ទំនង​ក្នុង​សង្គម​ និង​បាត់​ភាព​ឯកា។

រូបភាពតំណាង

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​អះ​អាង​ថា បន្ទាប់​ពី​បាន​សិក្សាទៅ​​លើ​​មនុស្ស​ចាស់​ប្រមាណ​ ៤​ពាន់​នាក់ តាម​រយៈ​​ការ​ស្ទង់​មតិ​លើ​ក្រដាស​សំណួរ​។ នៅ​ក្នុង​ចម្លើយ​ស្ទង់​មតិ ភាគ​ច្រើន​បាន​បង្ហាញ​​ថាចាស់ៗដែល​​​សកម្ម​ នឹង​​ចំណាយ​ពេល​មើល​ចៅ​ៗ​របស់​ខ្លួន មាន​​កម្រិត​ភាព​ឯកា​​តិច​ជាង​​ បើ​ប្រៀប​ធៀប​នឹង​លោក​តា​លោក​យាយ​ដែល​ចំណាយ​ពេល​​ជា​មួយ​​ក្មេង​ៗ​បាន​តិច​តួច​។

រូបភាពតំណាង

លោក​សាស្រ្តាចារ្យ​​ជន​ជាតិ​អាល្លឺម៉ង់​​ Eleanor Quirke ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​ពន្យល់​ថា​៖ “ការ​​មើល​ថែ​ក្មេង​ៗ​មិន​ត្រឹម​តែ​បាន​ជួយ​សម្រាល​កិច្ច​ការ​ក្នុង​គ្រួសារ​នោះ​ទេ តែ​​​វា​បាន​ជួយ​ឱ្យ​មនុស្ស​ចាស់​​បង្កើន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ជា​មួយ​នឹង​​កិច្ច​ការ​នោះ ជា​ហេតុ​នាំ​ឱ្យ​ពួក​គាត់​ចាក​ឆ្ងាយ​ពី​​អារម្មណ៍​ឯកា និង​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង​។ បន្ថែម​ពី​នេះលោក​ទាំង​ពីរ​ (យាយ​ និង​តា) មើល​ថែ​ចៅ​ៗ អាច​នឹង​បង្កើន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​បន្ថែម​​ តាម​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​មើល​ថែ​ក្មេង​ៗ​”

ប្រែសម្រួល៖ គឹមសួ

Related Articles