We TV Cambodia

ចំណាយពេលជិះកង់ ២០ នាទី ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជំងឺបេះដូងដល់ទៅ ៥០%

ចំណាយពេលជិះកង់ ២០ នាទី ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជំងឺបេះដូងដល់ទៅ ៥០%

បច្ចុប្បន្នគឺការនិយមចូលចិត្តជិះកង់ហាត់ប្រាណមានច្រើនព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យ​កើត​ជំងឺបេះដូងបានច្រើន​ណាស់។

រូបភាពតំណាង

អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យមនុស្សពេញវ័យ អាយុចាប់ពី ១៨-៦៤ ឆ្នាំ គួរបញ្ចេញសកម្មភាពរាងកាយយ៉ាងហោចណាស់ ១៥០ នាទី/សប្តាហ៍។ ហើយការសិក្សាជាច្រើនបានរកឃើញ​ថា ជិះកង់ត្រឹម ២០នាទី/មួយថ្ងៃគឺអាចជួយសុខភាពបានច្រើន កាត់បន្ថយហានិភ័យជំងឺបេះដូង គាំងបេះដូង បានដល់ទៅ ៥០% ឯណោះ​ ហើយការជិះកង់ហាត់ប្រាណជាប្រចាំអាចជួយចៀសផុតករណីស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងប្រាកដមែន។

រូបភាពតំណាង

ការ​ជិះកង់មិនត្រឹមតែអាចកាត់បន្ថយហានិភ័យជំងឺបេះដូងមួយមុខឡើង ក៏អាចរក្សាសម្ពាធឈាមបានល្អ ពង្រឹងមុខងារសួត កាត់បន្ថយស្ត្រេស ថែមទាំងអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម ដែលជាបញ្ហាសុខភាពឧស្សាហ៍កើតមានបំផុតលើកពិភពលោក។

ប្រែសម្រួ៖ គឹមសួ

Related Articles