We TV Cambodia

ចំណតរថយន្តក្រោមដីមុខក្រសួងសេដ្ឋកិច្ចបានបញ្ចប់ការសាងសង់ ១០០%ហើយ

ចំណតរថយន្តក្រោមដីមុខក្រសួងសេដ្ឋកិច្ចបានបញ្ចប់ការសាងសង់ ១០០%ហើយ
ចំណតរថយន្តក្រោមដីថ្មី (ប្រភព៖ ហ្វេសប៊ុក)

យោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ចំណតរថយន្តក្រោមដីនៅសួនមុខក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចប់ការសាងសង់ ១០០%ហើយ ដែលមានទំហំ ២ជាន់អាចផ្ទុករថយន្តបានប្រមាណ ៣៤០គ្រឿង។

ចំណតរថយន្តក្រោមដីថ្មី (ប្រភព៖ ហ្វេសប៊ុក)

ចំពោះចំណតរថយន្តក្រោមដីនេះដែរ ត្រូវបាន​បំពា​ក់​​នូវ​បច្ចេកវិទ្យា​ទំនើប និង​សុវត្ថិភាព ស្តង់ដារ​ខ្ពស់ ១០ចំណុចសំខាន់ៗរួមមាន ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព, ប្រព័ន្ធ​សេន​ស័​រសម្រាប់ចំណតឡាន, ប្រព័ន្ធ​អគ្គីភ័យ, ជណ្តើរយន្ត​ជនពិការ, ប្រព័ន្ធ​ប្រកាសអាសន្ន, ស្លាកសញ្ញា LED សំរាប់​សំគាល់​ទីតាំង​ចត និងគំនូសសញ្ញា, ប៉ុ​ស្តិ៍សន្តិសុខ, ត្រួតពិនិត្យបន្ទប់ទឹក​ទូទៅ និង​បន្ទប់ទឹក​ជនពិការ, ប្រព័ន្ធ​បឺត​ផ្សែងរថយន្ត, និង​ពេល​ផ្សែង​ពេល​មាន​អគ្គីភ័យ និង​ប្រព័ន្ធ​បូមទឹក​ទំនើបកម្ម​ជាដើម។

ចំណតរថយន្តក្រោមដីថ្មី (ប្រភព៖ ហ្វេសប៊ុក)

​សូមជម្រាបថា រាជធានីភ្នំពេញមានចំណតរថយន្តក្រោមដីចំនួន ២កន្លែងហើយរួមមាន៖ នៅក្រោម​សួនច្បារ​ចន្លោះ​វិមាន​កាណាឌីយ៉ា និង​អា​គារ​វ​ឌ្ឈ​នៈ​កា​ពី​តា​ល់ ឆ្ពោះទៅកាន់​ផ្សារ​រាត្រីមាត់ទន្លេមួយកន្លែង និងមួយកន្លែងទផតស្ថិតនៅក្រោម​សួនច្បារមិត្តភាពកម្ពុជា-ថៃ ត្រង់ចំណុច​ខា​ងលិច​វត្តភ្នំចន្លោះ​ស្ថានទូត​អាមេរិក និង​ក្រសួង​សេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ សាលារាជធានីភ្នំពេញកំពុងសាងសង់ចំណតរថយន្តក្រោមដីចំនួន ២កន្លែងបន្ថែមទៀតផងដែរ។

ចំណតរថយន្តក្រោមដីថ្មី (ប្រភព៖ ហ្វេសប៊ុក)
ចំណតរថយន្តក្រោមដីថ្មី (ប្រភព៖ ហ្វេសប៊ុក)
ចំណតរថយន្តក្រោមដីថ្មី (ប្រភព៖ ហ្វេសប៊ុក)
ចំណតរថយន្តក្រោមដីថ្មី (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles