We TV Cambodia

ចេះធ្វើទៅរួច!! នាយករងសាលា និងគ្រូបង្រៀនជាច្រើននាំគ្នាជក់គ្រឿងញៀនក្នុងទីចាត់ការ

ចេះធ្វើទៅរួច!! នាយករងសាលា និងគ្រូបង្រៀនជាច្រើននាំគ្នាជក់គ្រឿងញៀនក្នុងទីចាត់ការ

សាលារៀនត្រូវបានចាត់ទុកជាកន្លែងសម្រាប់អប់រំ និងបណ្ដុះបណ្ដាលមនុស្ស ហើយលោកគ្រូ អ្នកគ្រូមានតួនាទីទទួលខុសត្រូវលើបញ្ហានេះ ដោយចែករលែកចំណេះដឹង និងបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ ក្នុងការផ្ដល់ចំណេះដឹង និងការអប់រំដល់សិស្សានុសិស្សឲ្យក្លាយជាមនុស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។

នាយករងសាលាដែលបានប្រើប្រាស់គ្រឿងញៀន

ប៉ុន្តែផ្ទុយទៅវិញ កាលពីពេលថ្មីៗនេះ នាយករងសាលា និងគ្រូបង្រៀនមួយចំនួនបែរជានាំគ្នាជក់គ្រឿងញៀននៅក្នុងទីចាត់ការទៅវិញ ដែលហេតុការណ៍នេះបានកើតឡើងក្នុងប្រទេសវៀតណាម ក្រោយពីមានការតាមដាន និងរកឃើញដោយនាយកដ្ឋានប៉ូលិសខេត្តមួយក្នុងប្រទេសវៀតណាម។

ឧបករណ៍ដែលនាយករងសាលា និងគ្រូបង្រៀនមួយចំនួនប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន

ទោះជាយ៉ាងណា ពួកគេត្រូវបានប៉ូលិសវៀតណាមនាំខ្លួនយកទៅឃុំឃាំង និងរង់ចាំបញ្ជូនទៅកាន់តុលាដើម្បីកត់ទោសតាមច្បាប់នៃប្រទេសវៀតណាម ហើយក្រៅពីនោះ ប៉ូលិសវៀតណាមក៏បន្តការស៊ើបអង្កេតលើបញ្ហានេះបន្ថែមទៀតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles