អ្នកលក់អនឡាញមួយទាំងអស់ នៅពេលដែលនិយាយពីការលក់នៅលើ ហ្វេសប៊ុក អ្នកលក់ភាគច្រើនចូលចិត្តផ្ដោតទៅលើការ Live ឬ ប៊ូសផេកជាដើម ប៉ុន្តែក៏មានអ្នកខ្លះមិនសូវចង់ចេញមុខ ឬមិនមានពេលទំនេរសម្រាប់ Live នោះដែរ ហើយរឹតតែមិនចង់ចាយលុយច្រើនទៅលើ ការប៊ូស។ វិធីខាងក្រោមនេះជាជំហានបន្ទាប់ពីការឡាយឬប៊ូសដោយមិនសូវចំណាយថវិការទៀតផង៖
១. ដាក់ Caption ស៊ីអារម្មណ៍
អ្នកលក់ដ៏ពូកែម្នាក់ប៉ិនប្រសប់សរសេរ Caption ទាក់ទាញស៊ីអារម្មណ៍ភ្ញៀវណាស់ ជួនកាលអ្នកឡែក អានចប់មិនទាំងដឹងថា Caption ដែលគាត់សរសេរនោះលក់ផលិតផលផង ប៉ុន្តែភ្ញៀវដែលបានអាន ចាប់ផ្ដើមស្គាល់ពីផលិតផលបាត់ទៅហើយ ដោយការស្គាល់និងចាប់ផ្ដើមជ្រួតជ្រាបពីផលិតផលនេះ ជួយខ្លាំងមែនទែនដល់ការសម្រេចចិត្តទិញរបស់គាត់។
២. រចនារូបភាព
ផុសមួយដែលជោគជ័យ មានអ្នកមើលឃើញដល់ខ្ទង់លាននាក់ ចាំបាច់ត្រូវការ Caption ទាក់ទាញហើយ អមដោយរូបភាពដែលរចនាប្លែកថ្មីផងដែរ ហេតុនេះម្ចាស់អាជីវកម្មគួរដែលកាន់ផេកខ្លួនឯងគួរណាស់តែចេះជំនាញរចនារូបភាពខ្លះៗ ដើម្បីឱ្យរូបភាពដែលបង្ហោះនៅលើផេកមានលក្ខណៈទាក់ទាញជាងមុនក៏ដូចជាចាប់អារម្មណ៍។
៣. ធ្វើវីឌីអូទាក់ទាញ
វីឌីអូមានអ្នកមើលច្រើនណាស់បើធ្វើត្រូវ ហើយមាតិការប្រភេទវីឌីអូនេះនឹងមានអ្នកស៊ែរច្រើន ធ្វើឱ្យផលិតផលរបស់អ្នកទាំងអស់គ្នាមានគេឃើញច្រើន។ ក្នុងការផលិតវីឌីអូក៏ដូចជា រូបភាពឬសរសេរ Caption នោះមិនមែនតម្រូវឱ្យធ្វើសរសេរពីផលិតផលនោះទេ ប៉ុន្តែជាការទាក់ទាញចំណាប់អារម្មណ៍មកសិន ទើបធ្វើការលក់តាមក្រោយ។
អត្ថបទដោយ៖ ពិសី
