We TV Cambodia

ចូលរួមត្រេកអរ!! ភរិយាតារាសម្ដែងមួយរូបកំពុងពពោះកូនភ្លោះ ៣ និងត្រៀមសម្រាលនៅខែក្រោយ

ចូលរួមត្រេកអរ!! ភរិយាតារាសម្ដែងមួយរូបកំពុងពពោះកូនភ្លោះ ៣ និងត្រៀមសម្រាលនៅខែក្រោយ

ទស្សនិកជនមួយចំនួនប្រហែលជានៅចាំនៅឡើយគឺតារាសម្ដែង លោក​ជុំ ស៊ី​ថា ដែលបានបាត់មុខមួយរយៈពេលធំពីពិភពសិល្បៈ ខណៈពីមុនលោកជាតារាសម្ដែងមួយរូប ដែលតែងតែលេចមុខក្នុងការសម្ដែងរឿងភាគ និងថត MV ឲ្យផលិតកម្មជាច្រើន។

ដោយឡែក កាលពីពេលថ្មីៗនេះ លោក​ជុំ ស៊ី​ថា ស្រាប់តែបានលេចមុខឡើងវិញធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមិនមែនជាការសម្ដែងរឿងភាគ ឬ MV អ្វីនោះទេ តែលោកបានបង្ហោះរូបមួយសន្លឹកបង្ហាញពីការកំពុងពពោះរបស់ភរិយារបស់លោក និងភ្ជាប់ជាមួយសំណេរមួយថា « ភ្លោះ៣ ប្រុស២ ស្រី១ (Triplets: 2boys 1girl) ត្រៀមរួចហើយសម្រាប់ខែក្រោយ»។

ការបង្ហោះនេះដែរ បានបញ្ជាក់ថា ភរិយារបស់តារាសម្ដែងរូបនេះកំពុងពពោះកូនភ្លោះដល់ទៅ៣ ដែលជាកូនប្រុស២ និងកូនស្រី១ និងត្រៀមសម្រាលនៅខែក្រោយនេះផងដែរ។ ជាមួយគ្នានេះ ក៏មានទស្សនិកជនជាច្រើនបានខមិនអបអរសាទរ និងបង្ហាញក្ដីស្រលាញ់ចំពោះកូនភ្លោះទាំង ៣ របស់លោកដែលត្រៀមនឹងសម្រាលនៅខែក្រោយនេះ ព្រមទាំងមានការជូនពរឲ្យភរិយារបស់លោកមានសុខភាពល្អផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles