We TV Cambodia

ចូលរួមត្រេកអរ!! ទីបំផុត រោងល្ខោន «សុវណ្ណាភូមិ» អាចបើកដំណើរការឡើងវិញហើយ ក្រោយមានការជួយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចូលរួមត្រេកអរ!! ទីបំផុត រោងល្ខោន «សុវណ្ណាភូមិ» អាចបើកដំណើរការឡើងវិញហើយ ក្រោយមានការជួយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ម៉ាន់ កុសល ប្រធានសមគមន៍សិល្បៈសុវណ្ណាភូមិ

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់រោងល្ខោន សុវណ្ណាភូមិ ដែលមានឈ្មោះថា Sovanna Phum Art Association បានឲ្យដឹងថា រោងល្ខោនសុវណ្ណាភូមិ  នឹងបើកដំណើការឡើងវិញ ក្រោយពីមានការចូលរួមជួយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ទំព័រហ្វេសប៊ុកខាងលើបានឲ្យដឹងថា លោក ម៉ាន់ កុសល ប្រធានសមគមន៍សិល្បៈសុវណ្ណាភូមិ បានជួបពិភាក្សាជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើយ៉ាងណាឲ្យរោងល្ខោននេះអាចបន្តការងារទទៅមុខទៀតបាន។ ខាងក្រោមនេះជាសំនេរដើមទាំងស្រុងរបស់ទំព័រហ្វេសប៊ុក Sovanna Phum Art Association ៖

ទំព័រហ្វេសប៊ុកផ្លូវការរបស់រោងល្ខោន សុវណ្ណាភូមិ

គូសបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ប្រធានសមាគមន៍សុវណ្ណាភូមិ បានប្រកាសថានឹងបិទរោងល្ខោន «សុវណ្ណាភូមិ» ដោយសារតែគ្មានលទ្ធភាពក្នុងការទ្រទ្រង់រោងល្ខោននេះឲ្យបន្តទៅមុខទៀតបាន។ ប៉ុន្តែ ក្រោយពីមានការជួយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពេលនេះ រោងល្ខោន «សុវណ្ណាភូមិ» នឹងអាចបន្តការងារទៅមុខបានឡើងវិញហើយ។

ការជួបពិភាក្សារវាង លោក ម៉ាន់ កុសល និងលោកជំទាវ ភឿង សកុណា
ការសម្ដែងរបស់រោងល្ខោន សុវណ្ណាភូមិ
លិចិតថ្លែងអំណរគុណរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ការសម្ដែងរបស់រោងល្ខោន សុវណ្ណាភូមិ

អត្ថបទដោយ៖ Nevin

Related Articles