We TV Cambodia

ចូលដើមបាត់..! អាជ្ញាធរចុះផាកពិន័យឱសថដ្ឋានមួយកន្លែង អស់៤៣៤០០០$ ក្រោយដំឡើងថ្លៃម៉ាស

ចូលដើមបាត់..! អាជ្ញាធរចុះផាកពិន័យឱសថដ្ឋានមួយកន្លែង អស់៤៣៤០០០$ ក្រោយដំឡើងថ្លៃម៉ាស

ចិន៖ ទីផ្សារអាជីវកម្មម៉ាស ក៏កំពុងតែធ្វើឲ្យសង្គមមានភាពរវល់មួយចំណែកដែរ ខណៈដែលពិភពលោក កំពុងតែចាប់អារម្មណ៍ សង្កេតនូវដំណើរការរីករាតត្បាតពី ជម្ងឺរលាកសួត កូរ៉ូណា។ មិនត្រឹម​តែប៉ុណ្ណោះ បណ្ដាប្រទេសមួយចំនួន អាជ្ញាធរ បានប្រកាសចាត់វិធានការទប់ស្កាត់ពីការដំឡើងថ្លៃម៉ាសពាក់ការពារ ដើម្បីបញ្ជៀសឲ្យឆ្ងាយ ពីជនឆ្លៀតឱកាសមួយចំនួន ក្ដាប់យកទីផ្សារដំឡើងថ្លៃខ្ពស់។ តួយ៉ាង ស្ថិតនៅទីក្រុង ប៉េកាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ អាជ្ញាធរ បានពិន័យឱសថដ្ឋានមួយកន្លែង នូវទឹកប្រាក់ ៣លានយ័ន ឬគិតជាលុយដុល្លារមានចំនួនប្រមាណ ៤៣៤០០០ ដុល្លារអាមេរិក បន្ទាប់ពីបានដំឡើងថ្លៃម៉ាស ខ្ពស់ជាងតម្លៃធម្មតា ៦ដង ចំពេលប្រទេសកំពុងប្រឈមមុខ នូវជំងឺវិរុសកូរ៉ូណា។

ឱសថដ្ឋានឈ្មោះ Jimin Khantai បានដំឡើងថ្លៃម៉ាស ប្រភេទ 3M ក្នុងមួយ១ប្រអប់មានតម្លៃ ៨៥០យ័ន ដោយគិតជាប្រាក់ដុល្លារ ១២០ដុល្លារអាមេរិក ខណៈតម្លៃពីមុនមានតម្លៃត្រឹមតែ ១៤៣យ័ន គិតជាប្រាក់ដុល្លារត្រឹមតែ២០ដុល្លារប៉ុណ្ណោះ។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ពួកគេបានស៊ើបអង្កេតករណីរដំឡើងថ្លៃម៉ាសចំនួន ៣១ ករណីផ្សេងទៀត។ ទន្ទឹមគ្នានោះដែរ អាជ្ញាធរក្រុងសៀងហៃ បានប្រកាសបិទឱសថដ្ឋានទាំងឡាយណា ដែលលក់ដំឡើងថ្លៃផងដែរ ហើយតម្រូវឱ្យសងប្រាក់ដល់អតិថិជនវិញផងដែរ។

អត្ថបទដោយ៖ អឿ អ៊ុយ

Related Articles