We TV Cambodia

ចូលកាន់ដំណែងមិនបាន ២ឆ្នាំផង សូម្បីតែផ្លូវភូមិក៏អភិបាលស្រុកបន្ទាយស្រីធ្វើផ្លូវបេតុងឲ្យដែរ

ចូលកាន់ដំណែងមិនបាន ២ឆ្នាំផង សូម្បីតែផ្លូវភូមិក៏អភិបាលស្រុកបន្ទាយស្រីធ្វើផ្លូវបេតុងឲ្យដែរ

អភិបាលស្រុកបន្ទាយស្រីកាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការសាងស្នាដៃជាច្រើនក្នុងស្រុកដ៏មានសក្ដានុពលមួយនេះ ដែលសុទ្ធតែបានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់សង្គមជាតិ ពិសេសគឺប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីផ្ទាល់តែម្ដង។

មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានធ្វើផ្លូវបេតុងមួយខ្សែទៀតជូនដល់ប្រជាពលរដ្ឋ និងសហគមន៍នៃភូមិសាលាក្រវ៉ាន់ ឃុំរំចេក ជំនួសឱ្យផ្លូវគ្រួសក្រហមដែលតែងតែត្រូវបានទឹកហូរកាត់ផ្តាច់ និងរងការខូចខាតជារៀងរាល់ឆ្នាំ។

ផ្លូវបេតុងមួយខ្សែទៀត ព្រមទាំងលូជ្រុងទោលមួយ ត្រូវបានដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ និងសហគមន៍នៃភូមិសាលាក្រវ៉ាន់ ឃុំរំចេក ប្រើប្រាស់ជាផ្លូវការ ជំនួសឱ្យផ្លូវគ្រួសក្រហមដែលតែងតែត្រូវបានទឹកហូរកាត់ផ្តាច់ និងរងការខូចខាតជារៀងរាល់ឆ្នាំ។ ផ្លូវនេះមានប្រវែងជិត ៤០០ម៉ែត្រ និងប្រើប្រាស់ថវិកាដែលបានមកពីមូលនិធិឃុំប្រចាំឆ្នាំ២០២០ អស់ជាង ១៣៦លានរៀល។

សូមជម្រាបថា ផ្លូវនេះមានប្រវែងជិត ៤០០ម៉ែត្រ និងប្រើប្រាស់ថវិកាដែលបានមកពីមូលនិធិឃុំប្រចាំឆ្នាំ២០២០ អស់ជាង ៣៤,០០០ដុល្លារ។ លោកឃឹម ហ្វីណង់ បានចូលកាន់ដំណែងជាអភិបាលស្រុកបន្ទាយស្រី បានតែជាង ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោកបានសាងរចនាសម្ព័ន្ធស្ទើរគ្រប់ច្រកល្ហក ដោយសូម្បីតែផ្លូវភូមិមួយខ្សែនេះក៏លោកប្ដូរពីគ្រួសក្រហមទៅជាផ្លូវបេតុងដែរ ខណៈដែលផ្លូវភូមិភាគច្រើននៅកម្ពុជាមានត្រឹមតែផ្លូវគ្រួសក្រហមប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles