បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានលើកឡើងថា ក្រសួងសុខាភិបាល ដោយមានការសម្រេចពីរដ្ឋាភិបាលកម្ពុជា នឹងអនុញ្ញាតយកសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអាំងទ័រកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា។ សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើង ស្របពេលក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជា រកឃើញមនុស្ស១២នាក់ថ្មីទៀត ដែលឆ្លងកូវីដ-១៩ ដោយក្នុងនោះ បុរសខ្មែរ- អ៊ិស្លាម១១នាក់ ទើបនឹងមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង ម្នាក់ទៀត ជាបុរសខ្មែរ។ បច្ចុប្បន្ន កម្ពុជា រកឃើញមនុស្សសរុប ២៤នាក់ហើយ ដែលឆ្លងកូវីដ-១៩។
ដោយ៖ Stince