We TV Cambodia

ចុងបញ្ចាប់! លោក ដូណាល់ ត្រាំ ​ប្រាប់ឱ្យរដ្ឋបាលរបស់លោក ដើម្បី​រៀបចំផ្ទេរអំណាចទៅឱ្យលោក ចូ បៃដិន

ចុងបញ្ចាប់! លោក ដូណាល់ ត្រាំ ​ប្រាប់ឱ្យរដ្ឋបាលរបស់លោក ដើម្បី​រៀបចំផ្ទេរអំណាចទៅឱ្យលោក ចូ បៃដិន

កាលពីថ្ងៃចន្ទ័ ម្សិលមិញនេះ​លោក ប្រធានាធិបតី ដូណាល់ ត្រាំ ​បានអនុញ្ញាតឱ្យក្រុមមន្រ្តីរដ្ឋបាលរបស់លោក ចាប់ផ្តើមរៀបចំការផ្ទេរអំណាចទៅ​ឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន  បន្ទាប់ពីមានភាពចម្រូងចម្រាសអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។

 

​លោក ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដែលធ្លាប់បានចោទប្រកាន់ថាមានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដោយមិន​អាចផ្តល់ភស្តុតាង។ ​ហើយបើទោះបីជា​លោកមិនបានទទួលស្គាល់ជ័យជម្នះរបស់លោក ​បៃដិន ក៏ដោយ ក៏ការប្រកាសរបស់​លោក ត្រាំ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ គឺ​មានន័យថា លោកបាន​ការទទួលស្គាល់ចំពោះភាពបរាជ័យ ក្នុងដំណើរប្រកួតប្រជែងជាប្រធានាធិបតីអាមេរិក​​នេះ។ គួរជម្រាបផងដែរថា​ ដំណើរការពន្លឿនការផ្ទេរអំណាច​របស់រដ្ឋបាលចាត់ចែងកិច្ចការទូទៅ (GSA)  គឺមានន័យថា ក្រុមរបស់លោក ​បៃដិន នៅពេលនេះ​នឹងមានមូលនិធិសហព័ន្ធ​ ក៏ដូចជាការិយាល័យផ្លូវការ ដើម្បីដឹកនាំការផ្លាស់ប្តូររបស់​លោក រហូតដល់​ពេលដែលលោកនឹងចូលកាន់តំណែងជាប្រធានធិបតីអាមេរិកផ្លូវការ នៅថ្ងៃទី ២០ ខែមករា។

ប្រែសម្រួលដោយ៖ ពិសី

 

 

Related Articles