We TV Cambodia

ចុងឆ្នាំនេះ កម្ពុជានឹងមានរោងចក្រផលិតម៉ាស និងស្រោមដៃផ្ទាល់ខ្លួនក្នុងខេត្តពោធិ៍សាត់

ចុងឆ្នាំនេះ កម្ពុជានឹងមានរោងចក្រផលិតម៉ាស និងស្រោមដៃផ្ទាល់ខ្លួនក្នុងខេត្តពោធិ៍សាត់
រោងចក្រផលិតម៉ាសក្នុងរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងពត៌មាន)

នៅចុងឆ្នាំ២០២០នេះ កម្ពុជានឹងមានរោងចក្រផលិតម៉ាស និងស្រោមដៃថ្មីមួយក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីបម្រើបំពេញតម្រូវការក្នុងកំឡុងវិបត្តិកូវីដ១៩ នេះ និងតម្រូវការនាពេលខាងមុខបន្តទៀត ដោយសារតែបច្ចុប្បន្នកម្ពុជាមានរោងកចក្រប្រភេទនេះមិនច្រើនទេ។

រោងចក្រផលិតម៉ាសក្នុងរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងពត៌មាន)

លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឱ្យដឹងថា រោងចក្រនេះនឹងបើកដំណើរការខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅចុងខែតុលាខាងមុខ ដោយអាចផលិតម៉ាសបានរាប់ម៉ឺនម៉ាសក្នុងមួយថ្ងៃៗ និងអាចផ្ដល់ការងារប្រមាណ ៣,០០០កន្លែងដល់ប្រជាពលរដ្ឋកម្ពុជា។

រូបតំណាង (រោងចក្រផលិតម៉ាសនៅតៃវ៉ាន់ / ប្រភព៖ taiwan news)

លោកបន្តទៀតថា រោងចក្រផលិតម៉ាសនេះ ជាសមិទ្ធផលថ្មីមួយក្នុងខេត្តពោធិ៍សាត់ និងប្រទេសកម្ពុជាទាំងមូល ជាពិសេសគឺប្រជាពលរដ្ឋក្នុងស្រុកក្រគរតែម្ដង ដោយអាចផ្ដល់ឱកាសការងារយ៉ាងច្រើនដល់ពលរដ្ឋ ខណៈដែលបច្ចុប្បន្នពលរដ្ឋមួយចំនួនបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ស្រាប់ផងនោះ។ ដោយឡែក បច្ចុប្បន្នខេត្តពោធិ៍សាត់មានរោងចក្រចំនួន ១៣៦រោងចក្រ និងមានកម្មករជាង ១ម៉ឺននាក់កំពុងបំរើការ។

រោងចក្រផលិតម៉ាសក្នុងប្រទេសចិន (ប្រភព៖ the new york time)

សូមជម្រាបថា រោងចក្រផលិតម៉ាសនៅកម្ពុជាមាន ២ប្រភេទ គឺការផលិតសូជីខលម៉ាស និងការផលិតជាម៉ាសកំណាត់ ហើយជាទូទៅក្នុងសង្វាក់នៃការផលិតក្នុង ១ខែ អាចផលិតបាន ២លានម៉ាស គឺត្រូវការកម្លាំងតែ ២០ នាក់ប៉ុណ្ណោះ ដោយសារការផលិត​ធ្វើឡើង​តាមម៉ាស៊ីន​ស្វ័យប្រវត្តិ៕

អត្ថបទដោយ៖ Nevin

Related Articles