We TV Cambodia

ចឹងសោះ…..!!! ការពិតរបស់បុរសដែលមានប្រពន្ធហើយ ព្យាយាមលួចលាក់មានស្រីទៀត

ចឹងសោះ…..!!! ការពិតរបស់បុរសដែលមានប្រពន្ធហើយ ព្យាយាមលួចលាក់មានស្រីទៀត

ពាក្យសន្យាថា ​ស្រលាញ់​អ្នក​ជា​រៀងរហូត ​គ្មាន​ចិត្តប្រែយ៉ាងណា​ក៏​ដោយ ​តែពេលវេលា​ពិតជា អាច​កែ​ប្រែ​ចិត្ត​ស្មោះ​របស់​មនុស្ស​ប្រុស​​បាន ​​បន្ទាប់​ពីបានរៀប​ការ​ហើយ ​គេ​នឹងមាន​អារម្មណ៍​ថា មាន​សុភមង្គលបន្ទាប់​២ ៣ខែដំបូង​ គេពេញ​ចិត្ត​និង ​រីករាយក្នុងជីវិត​ជា​ប្តីប្រពន្ធ ​តែ​​២ទៅ​៣ឆ្នាំ​បន្ទាប់ ​មិន​ប្រាកដថាគេ​គ្មាន​ចិត្ត ​មើល​ស្រីថ្មីនោះទេ​។

ហើយនៅពេលដែល ​គេ​ចាប់​ផ្តើម​មាន​ស្រី​ថ្មី គេ​នឹង​មិន​ប្រាប់​អ្នក​នោះ​ទេ។ ដូចពាក្យគេតែងតែនិយាយថា «ប្ដីសុខចិត្តប្រាប់ស្រីថា ខ្លួនមានប្រពន្ធ តែមិនល្ងង់ប្រាប់ប្រពន្ធថា ​ខ្លួនលួចមានស្រីទេ» ព្រោះ​​​ស្រីខាងក្រៅ ​គេសម្លឹង​ឃើញ​តែ ផលប្រយោជន៍ទេ។ ​​គ្មាន​កន្លែងណា ​ដែល​កក់ក្តៅ ​ជា​ងផ្ទះខ្លួន​ឯងនោះទេ  បើទោះបីជា​ស្រីក្រៅក្មេង​ស្អាតចេះ​យក​ចិត្ត ជាង​ប្រពន្ធ​ក៏ដោយ ក៏នៅតែ​មិនល្អ​ជាប្រពន្ធដែរ។

ក៏ព្រោះតែយល់អារម្មណ៏ និងឱ្យតម្លៃប្រពន្ធ ខ្លាច​បែកបាក់ ​ទើប​ព្យាយាមលាក់​បាំង ​ ។ តើ​ប្រពន្ធនឹង​ទ្រាំ​បាន​ទេ នៅពេលដែល​នៅសុខៗ មាន​គេមកដណ្តើម ​ប្ដីរបស់ខ្លួនទៅ? ជម្រើស​​មាន​២គឺ ទៅ​ដណ្តើម​របស់​ដែល ​អ្នក​ស្រឡាញ់​មកវិញ​? ឬ​ក៏ព្រម ​ព្រលែង​ឲ្យទៅ​គេ? តែ​ជាការពិត ប្រពន្ធភាគច្រើន នៅពេល​ដែល​ជួបរឿងបែបនេះ​​​​ ​ស៊ូ​អត់​ធ្មត់​យល់​ព្រម​លើកលែង​ទោសអោយ​ប្តី​ ដែលជាមនុស្សប្រុស ​ដែល​នា​ងស្រលាញ់​ខ្លាំងបំផុត។ ពេល​ខ្លះ​មិន​ហ៊ានបន្ទោស​ប្តី​​ តែសុខចិត្ត​មក​សំងំ​ទឹក​ភ្នែកម្នាក់​ឯង ហើយគិត​ថា ​ខ្លួន​មិនល្អ​គ្រប់គ្រាន់​ ទើបបាន​ជា​ប្តី​លួច​ទៅ​មាន​ស្រី ​ក្រៅ​បែបនេះ។

នាងមិនបន្ទោស​អ្នកមែន ​តែ​អ្នក​ក៏បាន​បំផ្លាញទឹក​ចិត្ត​របស់នាង រួចទៅហើយ ហើយរឿងរ៉ាវនេះ ​វាក៏នឹង​ក្លាយទៅជាភាព​ភ័យ​ខ្លាច ដែល​ដក់ជាប់ ​នៅក្នុង​ជីវិត​របស់នាង​ជារៀង​រហូត​។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles