We TV Cambodia

ចិន នៅតែជាចំនុចដៅយ៉ាងសំខាន់ នៃទីផ្សារនាំចេញអង្កររបស់កម្ពុជា ​

ចិន នៅតែជាចំនុចដៅយ៉ាងសំខាន់ នៃទីផ្សារនាំចេញអង្កររបស់កម្ពុជា ​
រូបភាពឯកសារ

ទីផ្សារនាំចេញអង្ករទៅក្រៅ​របស់កម្ពុជា ប្រទេសចិននៅតែជា ចំនុចដៅយ៉ាងសំខាន់បំផុតក្នុងឆ្នាំ២០២០ នេះបើយោងតាមការបង្ហាញរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា​ទិន្នន័យនាំចេញអង្ករទៅកាន់ប្រទេសចិន ក្នុងកំលុងត្រីមាសទី១ នៃដើមឆ្នាំ ២០២០ មានចំនួនដល់ទៅ៤៤% បើគិតជាចំនួនគីឡូ មានដល់ទៅ ១០១៣៤៥ តោន។ ទិន្នន័យសរុបនៃការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ពីខែមករា ដល់ ខែមីនា មាន ចំនួន ២៣០៩៤៨ តោន ដែលមានការកើនឡើង ចំនួន៣៥% បើធៀបទៅនឹង ទិន្នន័យកាលពីឆ្នាំមុន ក្នុងពេលដូចគ្នា។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាស​ នឹងបិទការនាំចេញអង្ករស ទាំងអស់ចាប់ពីថ្ងៃទី៥ ខែមេសា ខាងមុខ ក្នុងគោលបំណងធានារឲ្យបាននូវស្ថេរភាព សន្ដិសុខស្បៀង ក្នុងខណៈពេល​ដែលប្រទេស​កំពុងតែរងផលប៉ះពាល់ ពីមេរោគ កូវីដ១៩។

បើតាមទិន្នន័យបង្ហាញ នៃការនាំចេញអង្ករសទៅកាន់ទីផ្សារអន្ដរជាតិ មានត្រឹមតែ១៥% តែប៉ុណ្ណោះ ហើយបើទោះបីជារដ្ឋាភិបាលបិទ មិនឲ្យមានការនាំចេញ នោះវាក៏មិនមានផលប៉ះពាល់អ្វីដល់ចរន្ដនៃការនាំចេញនោះដែរ ព្រោះអង្ករ ដែលនាំចេញ ភាគច្រើន ជាអង្ករ ក្រអូប។ បញ្ហាដែលត្រូវប្រឈមនោះ គឺស្ថិតក្នុងកំលុងពេលនេះ បណ្ដាប្រទេសជាប់ព្រំដែន កម្ពុជា​មានការ រឹតត្បិតច្រកចេញចូល ព្រោះការពារ ការឆ្លង មេរោគកូវីដ១៩ តួយ៉ាងប្រទេសវៀតណាម ជាដើម។ កន្លងមកការនាំចេញអង្ករ កម្ពុជា ទៅតាមច្រកព្រំដែន កំពង់ផែទឹកជ្រៅវៀតណាម ឆ្ពោះទៅកាន់ ប្រទេសចិន ប៉ុន្ដែពេលនេះ ត្រូវប្ដូរមកកំពង់ផែ ក្រុងព្រះសីហនុវិញ។

ប្រភេទអង្ករក្រអូបមានដូចជា អង្ករ ផ្កាម្លិះ និងរំដួល ដែលមានតម្លៃចាប់ពី ៧០០$ ក្នុងមួយតោន នេះគិតត្រឹមតែតម្លៃទីផ្សារធម្មតា ប៉ុន្ដែមកទល់ពេលនេះ តម្លៃអាចកើនឡើងដល់ទៅ៩០០$ ក្នុងមួយតោន ស្របពេលទីផ្សារកំពុងមានតម្រូវការខ្លាំង​។​

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *