រដ្ឋាភិបាលប្រទេសចិន បានរិះគន់ខ្លាំងៗទៅកាន់ រដ្ឋាភិបាលអាមេរិក ដោយគ្មានទំនួលខុសត្រូវ និងភាពអសីលធម៌ទាល់តែសោះ ទៅលើអង្វើរបស់ខ្លួនដែលបានស្ដីបន្ទោស មកកាន់តប្រទេសចិន ពីការរីករាលដាលនៃមេរោគ កូវីដ១៩ ដែលធ្វើឲ្យពិភាពលោក កំពុងតែភ័យខ្លាច។
លោក Robert O’Brien អ្នកប្រឹក្សាសុវត្ថិភាពអាមេរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅបាន ចោទប្រកាន់ទៅរដ្ឋាភិបាលចិន ពីភាពស្ពឹកស្រពន់ នៃកិច្ចការពារការរាត្បាត មេរោគ ខូវីដ១៩ និងភាពយឺតយ៉ាវពីការផ្ដល់ដំណឹងទៅកាន់ពិភពលោក ខណៈគួតែមានសេចក្ដីប្រកាស ឲ្យបានមុនពីរខែ។
លោក Canh Shuang អ្នកនាំពាក្យក្រសួងការបរទេស ចិន បានថ្លែងតបទៅកាន់ការ លើកឡើងនេះវិញថា ពាក្យសម្ដីទាំងនេះ គឺគ្មានទំនួលខុសត្រូវ អសីលធម៌ និងគ្មានជួយអ្វីបានទាល់តែសោះចំពោះអាមរិក។ ប្រទេសចិន បានខិតខំប្រឹងប្រែង ប្រឆាំងនៃការឆ្លង និងព្យាបាល ហើយក៏បាន ផ្ដល់ដំណឹងទៅកាន់ពិភាពលោក ជាយូហើយដែរ ដើម្បីឲ្យមានការរៀបចំប្រយុទ្ធប្រឆាំងនេះ។ ប្រទេសចិនរំពឹងទុកយ៉ាងមុតមាំថាអាមេរិក និងចូលរួម ជួយជ្រោមជ្រែង ក្នុងហានិភ័យមួយនេះ មិនមែនជាការស្ដីបណ្ដោសនោះទេ។ មកទល់ពេលនេះ អត្រានៃការឆ្លងនៃមេរោគ កូវីដ១៩ បានកាត់បន្ថយ ខណៈដែល ករណីថ្មីត្រូវបានរកឃើញតែ ១៥ករណី កាលពីថ្ងៃទី១២ ចំនួនត្រូវធ្លាក់ចុះ កាលពីថ្ងៃ១១ ដែលមាន២៤ករណី។
គូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ ករណីឆ្លង នៅលើពិភពលោក មានចំនួន ១២៧០០០ ករណី អ្នកស្លាប់មានចំនួន ៤៧០០ និងអ្នកជាសះស្បើយ មាន ចំនួន ៦៨០០០នាក់។
អត្ថបទដោយ៖ Stince
