We TV Cambodia

ចិននឹងមិនទទួលយកនូវ ទង្វើរយង់ឃ្នងរបស់អាមេរិក ដែលចង់បានកម្មវិធី Tik Tok នោះទេ​

ចិននឹងមិនទទួលយកនូវ ទង្វើរយង់ឃ្នងរបស់អាមេរិក ដែលចង់បានកម្មវិធី Tik Tok នោះទេ​

យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន កាសែតចិន China Daily បានចុះផ្សាយឲ្យដឹងកាលពីថ្ងៃអង្គារថា ចិននឹងមិនទទួលយកឡើយនូវទង្វើររបសអាមេរិកចង់ ប្លន់យក កម្មវិធីកម្សាន្ដវីដេអូខ្លី Tik Tok ក្រោមប្រតិបត្ដិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ដោយក្នុងគោលបំណងចង់ឲ្យលក់កម្មវិធីនេះទៅឲ្យក្រុមហ៊ុន Microsoft។​

ប្រភាពដដែលបានបន្ដទៀតថា “ការសម្លុតគំរៀមកំហែង” របស់សហរដ្ឋអាម៉េរិកទៅលើបណ្តាក្រុមហ៊ុនបច្ចេកវិជ្ជាចិន គឺជាលទ្ធផលនៃចក្ខុវិស័យផលបូកសូន្យនៃរបបទី​ក្រុង​វ៉ាស៊ីនតោនលើគោលនយោបាយ “អាម៉េរិកជាអាទិភាព” និងធ្វើឱ្យចិនគ្មានជម្រើសអ្វីក្រៅពី “ដាក់សំណើលក់ ឬ មិនអ៊ីចឹងត្រូវប្រយុទ្ធដល់ទីបញ្ចប់នៅក្នុងពិភព​បច្ចេក​​វិទ្យា​”​​។ ប៉ុន្ដែយ៉ាងណាក៏ដោយ ប្រទេសចិននៅតែមានមធ្យោបាយជាច្រើនដើម្បីឆ្លើយតបទៅវិញ ប្រសិនបើរដ្ឋបាលត្រាំអនុវត្តការវាយ សម្លុតនិងប្លន់យកបែបនេះ។

កាលពីថ្ងៃច័ន្ធ ក្រុមហ៊ុន Microsoft បានអះអាថា​ខ្លួន កំពុងតែចរចាពិភាក្សាជាមួយ ក្រុមហ៊ុន ByteDance ដើម្បីទិញផ្នែកនៃកម្មវិធី TikTok ក្រោយពេលដែល ប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំ ផ្លាស់ប្ដូរ​ផែនការនៃការហាមឃាត់កម្មវិធីនេះដោយផ្អែកលើបញ្ហាសន្តិសុខជាតិ និង បានទុកពេលឱ្យក្រុមហ៊ុនចិនរយៈពេល ៤៥ ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀងលក់តែម្ដង។

លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក ក៏បានលើកឡើងដែរថា លោកត្រាំក៏នឹងចាត់វិធានការ ប្រឆាំងនឹងបណ្តាក្រុមហ៊ុន software របស់ចិនទាំងអស់ ដែលបានចែករំលែកទិន្នន័យព័ត៌មាន របស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិន។

យោងតាមការចុះផ្សាយរបស់កាសែត Global Times ដែលមានខ្នងបង្អែកពីរដ្ឋាភិបាលចិន បាននិយាយថា ការប្រព្រឹត្ដរបស់អាម៉េរិកទៅលើក្រុមហ៊ុន ByteDance និង​ក្រុមហ៊ុន Huawei Technologies ឥឡូវស្ថិតនៅក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបង្ហាញពីការខិតខំរបស់អាម៉េរិកក្នុងការបំបែកសេដ្ឋកិច្ចរបស់ខ្លួនពី​ចិន​។ ​ប្រទេស​ចិន​ សមត្ថភាពមានកំណត់ ក្នុងការការពារក្រុមហ៊ុនចិនទាំងអស់នេះ ដើម្បីធ្វើការវាយបកទៅកាន់ ក្រុមហ៊ុនអាម៉េរិកវិញ ពីព្រោះសហរដ្ឋអាម៉េរិកមានឧត្តមភាពខាងបច្ចេកវិជ្ជា និង ឥទ្ធិពលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

ប្រែសម្រួលដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *