យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានរបស់ប្រទេសថៃ បានឲ្យដឹងថា វិស័យទេសចរណ៍នៅប្រទេសចិន គ្រោងងនឹងចាប់ផ្ដើមដំណើរការឡើងវិញ នៅក្នុងខែមេសា ខាងមុខជាលក្ខណៈក្នុងតំបន់។ស្របពេលគ្នានោះដែរ អាជ្ញាធរថៃក៏គ្រោងនឹងរឹតបណ្ដឹងការអនុវត្ដ និងប្រតិបត្ដិការ វិស័យសុខាភិបាល ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីធានាឲ្យបាន សុវត្ថិភាពពីការរីករាលដាល មេរោគ កូវីដ១៩។
លោក Yuthasak Supasorn អាជ្ញាធរទេសចរណ៍ប្រទេសថៃបានថ្លែងថា រូបលោក បានទទួលព័ត៌មាន ពីដៃគូប្រតិបត្ដិការ នៅក្នុងប្រទេសចិន ដែលបញ្ជាក់ថា មានខេត្ដចំនួន២ គឺខេត្ដ Zhejiang និងJiangsu ត្រូវបានកំណត់រឹតបណ្ដឹងច្បាប់ធ្វើដំណើរ ប៉ុន្ដែប្រជាជនទាំងនោះ មានទំនោរធ្វើដំណើរ ក្នុងតំបន់ពួកគេជាមុនសិន។ លោកបានបន្ដទៀតថា ប្រជាជនដីគោក នឹងចាប់ផ្ដើមដំណើរកំសាន្ដពួកគេ ក្នុងតំបន់ នៅខែមេសាខាងមុខ រួចទើបសម្រេចបន្ដដំណើរ ទៅក្រៅ។
លោក បានបន្ដទៀតថា នេះគឺជាចំណុចគួកត់សំគាល់មួយ ដែលប្រទេសចិនគ្រោងប្រតិបត្ដិការផ្នែកនេះឡើងវិញ ហើយនេះក៏ជាឱកាសល្អមួយផងដែរ ប្រសិនជាប្រទេសថៃ អាចពង្រឹងវិស័យសុខាភិបាលល្អប្រសើរ បើមិនដូច្នោះទេ នឹងបាត់បង់ឱកាសនេះ។
ស្របពេលដែល រដ្ឋាភិបាលថៃកំពុងតែចាត់វិធានការ លុបបំបាត់ ការឆ្លងរាលដាលកូវីដ១៩ ខណៈពេលនេះអាជ្ញាធរទេសចរណ៍ថៃ ក៏កំពុងតែប្រតិបត្ដិការ ជាមួយនឹងវិស័យេកជន ដើម្បីរៀបចំកម្មវិធីផ្នែកសុខភាព ឲ្យកាន់តែមានសុវត្ថិភាពជាងមុន។
ដោយ៖ Stince
ប្រភព៖ Bangkok Post
