
ចិននឹងកាត់បន្ថយថ្លៃដឹកជញ្ជូនសម្រាប់សហគ្រាសទាំងការនាំចេញ និងនាំចូល ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបន្តការងារឡើងវិញឱ្យបានលឿន និងរក្សាវិស័យពាណិជ្ជកម្មបរទេសឲ្យនៅដំណើរការស្របពេលមេរោគ COVID-19 កំពុងមានថយចុះក្នុងប្រទេសចិន។
សារាចរដែលចេញផ្សាយរួមគ្នាមួយដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងដឹកជញ្ជូនចិនកាលពីថ្ងៃចន្ទបានឲ្យដឹងថាថ្លៃសាងសង់កំពង់ផែដែលពឹងផ្អែកលើចំណូលពីអ្នកនាំចូល និងនាំចេញនឹងត្រូវលើកលែងចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។

សហគ្រាសដែលត្រូវបង់ការចំណាយទៅលើការបំពុលបរិស្ថានរបស់ពួកគេក៏បានថយចុះពាក់កណ្តាលផងដែរក្នុងអំឡុងពេលនេះ។ សារាចរក៏បានបញ្ចាក់បន្ថែមថា សហគ្រាសណាដែលបានបង់ការចំណាយរួចហើយអាចទៅដកវិញបាន។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
