We TV Cambodia

ចិញ្ចឹមតែកន្ធាយ ៣ថ្ងៃអាចរកចំណូលបាន រាប់ពាន់ដុល្លារ

ចិញ្ចឹមតែកន្ធាយ ៣ថ្ងៃអាចរកចំណូលបាន រាប់ពាន់ដុល្លារ

បើនិយាយពីរបរចិញ្ចឹមសត្វ មាន់ ជ្រូក បង្កងគឺមានច្រើន ប៉ុន្ដែបើនិយាយពីផ្នែកន្ធាយវិញហាក់មិនសូវមានអ្នកចិញ្ចឹមនោះទេ ដោយឡែក ហេតុដូច្នេះហើយទើបធ្វើឲ្យវាមានទីផ្សារខ្ពស់ ហើយក៏កំពុងតែពេញនិយមខ្លាំង តាមបណ្ដាហាង នានា នៅក្នុងទីក្រុងភ្នំពេញ។

លោក ហ៊ឹម សុខឡេង ជា​ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ និងជាម្ចាស់ភោជនីយដ្ឋានកន្ធាយផងដែរ នៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា លោកបានចំណាយពេល ១ឆ្នាំក្នុងមុខរបរចិញ្ចឹមកន្ធាយ ហើយលទ្ធផលមកទល់ពេលនេះ លោកអាចរកចំណូលបានដល់ទៅ១ពាន់ដុល្លារ ត្រឹមតែរយៈបីថ្ងៃប៉ុណ្ណោះ ពីមុខរបរមួយនេះ។​

បច្ចុប្បន្ន លោកមានកសិដ្ឋានចិញ្ចឹមកន្ធាយ ចំនួន២កន្លែង នៅស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺដែលមានចំនួនកូនកន្ធាយដល់ទៅ ៣ម៉ឺនក្បាល និង នៅស្រុកសំរោងខេត្ដ តាកែវ មានចំនួន ១ពាន់ក្បាល។ កន្ធាយរបស់លោក អាចលក់បានទាំង សាច់ និង កូន ព្រមទាំងពង ឬចំអិនចេញជាម្ហូបទៀតផង។

លោកបានបន្ដទៀតថា ការចិញ្ចឹមកន្ធាយ មានភាពងាស្រួលជាងការចិញ្ចឹមមាន់ បង្កងណាស់ យើងគ្រាន់តែចំណាយពេល ដាក់តែចំណីក្នុងមួយថ្ងៃ២ដង។ ប្រភេទកន្ធាយ ជាទទូទៅយើងអាចលក់ចេញបាន នូវអាយុក្រោម១ខែ មានតម្លៃ៣ពាន់រៀល ក្នុងមួយក្បាល អាយុ៣ខែមានតម្លៃ៦ពាន់រៀល ក្នុងមួយក្បាល។ ចំណែកដល់ពេលធំ អាចមានអាយុ ៥ទៅ ៦ខែ ដែលអាចមានទម្ងន់ ៧ ទៅ៨ខាំ មានតម្លៃ ដល់ទៅ ៩ដុល្លារ។

ដោយ៖ Stince

Related Articles