We TV Cambodia

ចាំមើលទាំងអស់គ្នា!! អង់គ្លេសនឹងដាក់ឲ្យប្រើវ៉ាក់សាំងរបស់អាមេរិកក្នុងសប្ដាហ៍នេះហើយ

ចាំមើលទាំងអស់គ្នា!! អង់គ្លេសនឹងដាក់ឲ្យប្រើវ៉ាក់សាំងរបស់អាមេរិកក្នុងសប្ដាហ៍នេះហើយ

នាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនអាមេរិក និងអាឡឺម៉ង គឺ Pfizer និង BioNTech នៅក្នុងសប្ដាហ៍នេះ ហើយវាក៏ជាការប្រើប្រាស់វ៉ាក់សាំងរបស់អាមេរិកមុនអាមេរិកខ្លួនឯងទៅទៀត។

អាជ្ញាធរសុខាភិបាលអង់គ្លេស កំពុងចាប់ផ្ដើមដំណើរការវាយតម្លៃជាផ្លូវការ ទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ហើយវ៉ាក់សាំងនេះនឹងត្រូវចាត់ចែងសម្រាប់ប្រើប្រាស់នៅថ្ងៃទី០១ ខែធ្នូខាងមុខនេះ។ ទោះយ៉ាងណា ចំពោះពេលវេលាជាក់លាក់នៃការប្រើប្រាស់ គឺមិនទាន់ដឹងច្បាស់នោះទេ ដោយក្រសួងសុខាភិបាលអង់គ្លេសមិនបានបញ្ជាក់អ្វីបន្ថែមនោះទេ។

សូមជម្រាបថា កាលពីសប្ដាហ៍មុនក្រុមហ៊ុនអាមេរិក-អាឡឺម៉ង់ Pfizer-BioNTech បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ខ្លួនអាចមានប្រសិទ្ធិភាពរហូតដល់៩៥% ក្នុងការប្រឆាំងមេរោគកូវីដ១៩ ហើយនៅពេលឆាប់ៗខាងមុខវានឹងអាចប្រើប្រាស់ជាផ្លូវការបាន។ ប៉ុន្តែទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំងណាមួយត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយ WHO នៅឡើយនោះទេ។

អត្ថបទដោយ៖Nevin

Related Articles