We TV Cambodia

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែតុលា កម្ពុជានឹងជួបព្យុះឈ្មោះ «សូដែល»

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែតុលា កម្ពុជានឹងជួបព្យុះឈ្មោះ «សូដែល»

អត្ថបទដោយ៖​ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែតុលា កម្ពុជានឹងជួបព្យុះដែលមានឈ្មោះថា សូដែល( SAUDEL ) ដែលនឹងឆ្លងកាត់ចូលកម្ពុជា តាមខេត្តរតនគីរី ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ។

បើតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម  បានឱ្យដឹងថា យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាត​សន្ធឹងលើកម្ពុជា​។ នៅលើសមុទ្រចិនខាងត្បូងបានកើត ព្យុះទី១៦ (Tropical Storm ) ឈ្មោះ ណាងកា (NANGKA) ។ តាមការព្យាករណ៍ព្យុះនេះ នឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំ មុននឹងចូលដល់ភាគខាងជើងប្រទេសវៀតណាមនៅថ្ងៃទី១៥ ខែតុលា ។

បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦និង១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើង ដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល ( SAUDEL ) ដែលមានកម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន( QuiNhon ) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគីរីនាថ្ងៃទី ១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ៕

 

 

Related Articles