We TV Cambodia

ចាប់ពីដើមឆ្នាំក្រោយ អ្នកលក់អចលនទ្រព្យនឹងត្រូវបង់ពន្ធ២០% បន្ថែមទៀតលើប្រាក់ចំណេញ

ចាប់ពីដើមឆ្នាំក្រោយ អ្នកលក់អចលនទ្រព្យនឹងត្រូវបង់ពន្ធ២០% បន្ថែមទៀតលើប្រាក់ចំណេញ
ការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច (ប្រភព៖ អគ្គនយកដ្ឋានពន្ធដារ)

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះទៅ អ្នកលក់អចលនទ្រព្យនឹងត្រូវបង់ពន្ធនៃប្រាក់ចំណេញ២០% បន្ថែមទៀតដល់អគ្គនាយកដ្ឋានពន្ធដារ។ នេះយោងយោងតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៧ កន្លងទៅនេះ។

ក្នុងការប្រកាសនេះដែរ អ្នកក្រសួងសេដ្ឋកិច្ចក៏បានបញ្ជាក់ពី ពេលដែលសម្រេចបានចំណេញមូលធន និងវិធីនៃការគណនាចំណេញមូលធនតាមរបៀប ២យ៉ាងផងដែរ។ ខាងក្រោមនេះជា ពេលដែលសម្រេចបានចំណេញមូលធន និងវិធីនៃការគណនាចំណេញមូលធន៖

ការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច (ប្រភព៖ អគ្គនយកដ្ឋានពន្ធដារ)

ក, ពេលដែលសម្រេចបានចំណេញមូលធន៖

១, លក់ ឬផ្ទេរ ឬបង្កើតឲ្យមានសិទ្ធិគ្រប់គ្រងលើអចលនទ្រព្យ

២, ចុះបញ្ជីសម្រាប់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យនៅអាជ្ញាធរមានសមត្ថកិច្ច

៣, ពេលសម្រេចផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យដោយសាលក្រម ឬសាលដីការស្ថាពររបស់តុលាការ។

ការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច (ប្រភព៖ អគ្គនយកដ្ឋានពន្ធដារ)

ខ, វិធីនៃការគណនាចំណេញមូលធន

១, វិធីកាត់កងចំណេញតាមការកំណត់

២, វិធិកាត់កងតាមចំណេញចាក់ស្ដែង

ការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច (ប្រភព៖ អគ្គនយកដ្ឋានពន្ធដារ)
ការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច (ប្រភព៖ អគ្គនយកដ្ឋានពន្ធដារ)

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចបានអនុវត្តន៍ការយកពន្ធលើប្រាក់ចំនេញនេះតាំងពីខែកក្កដាមកម្លេះ ប៉ុន្តែក្រសួងសេដ្ឋកិច្ចបានពន្យាពេលដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វិញ ទើបចាប់ផ្ដើមអនុវត្តន៍។ ចុចតំណរភ្ជាប់នេះ ដើម្បីអាចលម្អិតពីសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច។

ដកស្រង់ដោយ៖ Nevin

Related Articles