We TV Cambodia

ចាប់ទីតាំងផលិតឡេ ក្លែងក្លាយមួយកន្លែងនៅខណ្ឌដង្កោ

ចាប់ទីតាំងផលិតឡេ ក្លែងក្លាយមួយកន្លែងនៅខណ្ឌដង្កោ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះបង្រ្កាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ នេះបើតាមសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។​

បើតាមសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានសហការជាមួយ សមត្ថកិច្ចខណ្ឌដង្កោ បានចុះបង្ក្រាបទីតាំង ផលិតឡេក្លែងក្លាយ មួយកន្លែង ស្ថិតនៅមុខវិទ្យាល័យ ទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។

បើតាមប្រភពដដែលបានបន្ថែមថា ទីតាំងផលិតឡេក្លែងក្លាយនេះ គឺសមត្ថកិច្ច បានស្រាវជ្រាវ ស៊ើបអង្កេត ជាច្រើនថ្ងៃ មកហើយ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ឃាត់ខ្លួនបុរស បួននាក់ ដើម្បីសាកសួរ ខណៈម្ចាស់ទីតាំង មានឈ្មោះ វឹង ជីហេង បានរត់គេចខ្លួន មុនពេលសមត្ថកិច្ច ចុះបង្ក្រាប ។

បច្ចុប្បន្ននេះ សមត្ថកិច្ច សម្រេចបិទទីតាំងនេះ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី នាពេលក្រោយទៀត ៕

Related Articles