បរិមាណសរុប នៃចរន្ដចុះបញ្ជីពាណិជ្ជកម្ម រយៈពេលត្រឹមបីខែដំបូង ដើមឆ្នាំ២០២០ មានការថយចុះ មកសល់ត្រឹមប្រមាណជា ២៨៦៨ ទាំងក្រុមហ៊ុន និងសហគ្រាស ខណៈដែល ទិន្នន័យកាលពីឆ្នាំមុនមានចំនួន ដល់ទៅ ៣៩៦៨ ក្រុមហ៊ុន និងសហគ្រាស នេះបើយោងតាមរបាយការណ៍របស់ក្រសួង ពាណិជ្ជកម្ម។
គិតត្រឹមឆមាសទី១ ផ្នែកក្រុមហ៊ុន ចុះបញ្ជីបាន ២០១៣ ក្រុមហ៊ុន សហគ្រាសបាន ៨៥៥សហគ្រាស ខណៈដែល កាលពីឆ្នាំ២០១៩ ផ្នែកក្រុមហ៊ុន ចុះបញ្ជីបាន២៣៩៧ ក្រុមហ៊ុន និង ១៥៧១ ផ្នែកសហគ្រាស។ ការចុះបញ្ជីក្រុមហ៊ុន សហគ្រាសក្នុងឆ្នាំនេះ មានការថយចុះគួជាទីកត់សំគាល់។
លោក អ៊ុំ ដារ៉ារិទ្ធ ប្រធាននាយកដ្ឋានផ្នែកចុះបញ្ជីពាណិជ្ជកម្មនៅ ក្រសួងក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា មូលហេតុចំបង ដែលបណ្ដាលឲ្យមានការ ថបថយអត្រា ចុះបញ្ជីពាណិជ្ជព្រោះ តែការរាតត្បាតមេរោគ កូវីដ១៩ ទាំងក្នុងប្រទេសកម្ពុជានិងជាសកល។ ម្ចាស់អាជីវកម្មជាច្រើន ត្រូវបានផ្អាក់ដំណើរការ របស់គេបណ្ដោះអាសន្ន ជាពិសេស អ្នកវិនិយោគទុន ចិន។
បញ្ហាអ្នកវិនិយោគទុន មិនថាតែកម្ពុជា នោះទេ សូម្បីតែ ថៃ សិង្ហបុរី ក៏ជួបប្រទះនឹងការ ថយចុះ អ្នកវិនិយោគទុនដែរ។ ហើយកន្លងមក កម្ពុជា គឺមានការចុះបញ្ជីពាណិជ្ជកម្ម មានទាំងក្រុមហ៊ុន វិនិយោគ ក្នុងស្រុក និង ក្រៅស្រុក។
ដោយ៖ stince