We TV Cambodia

ចប់ហើយ! ស្លាកយីហោរថយន្ត Ford នៅប្រេស៊ីលនឹងបិទរោងចក្រទាំងអស់ ដែលប៉ះពាល់ការងារ៥ពាន់កន្លែង

ចប់ហើយ! ស្លាកយីហោរថយន្ត Ford នៅប្រេស៊ីលនឹងបិទរោងចក្រទាំងអស់ ដែលប៉ះពាល់ការងារ៥ពាន់កន្លែង

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់កំពូលរថយន្តFord ហើយ ពីមួយឆ្នាំទៅមួយឆ្នាំយីហោមួយនេះតែងតែបញ្ចេញនៅម៉ូឌែលរថយន្តរបស់ខ្លួន ហើយម៉ូឌែលចេញមកមួយៗអាចឆក់បេះដូងមនុស្សស្ទើរតែគ្រ​ប់វ័យស្រឡាញ់ និងពេញចិត្តស្តូក ហើយមានមនុស្សជាច្រើនប្រាថ្នាថា វាជារថយន្តនៅក្នុងក្តីស្រមៃ ។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលប្រទេសប្រេស៊ីលវិញ យីហោមួយនេះបានប្រកាសថានឹងបិទទ្វាររោងចក្រទាំងអស់ ។ យោងទៅតាមសារព័ត៌មាន Bangkok Post ដែលបានធ្វើការចុះផ្សាយកាលពីថ្មីៗនេះបានអោយដឹងថា ក្រុមហ៊ុន Carmaker Ford បាននិយាយថាការខាតបង់កាន់តែធ្ងន់ធ្ងរណាស់ ដោយសារការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ យីហោមួយនេះនឹងបិទរោងចក្រចំនួន ៣ របស់ខ្លួននៅក្នុងប្រទេសប្រេស៊ីល ដែលក្រុមហ៊ុននេះបានដំណើរការអស់រយៈពេលមួយសតវត្សហើយ ថែមទាំងប៉ះពាល់ការងារចំនួន ៥០០០ កន្លែង។

ក្រុមហ៊ុន Ford បានបើករោងចក្រដំបូងរបស់ខ្លួននៅប្រទេសប្រេស៊ីលតាំងពីឆ្នាំ ១៩២១ នៅទីក្រុងSao Paulo ដើម្បីផលិតរថយន្តចំនួន ៤៧០០ គ្រឿងនិងត្រាក់ទ័រ ៣៦០ គ្រឿងក្នុងមួយឆ្នាំ បន្ថែមពីនេះទៅទៀតនៅឆ្នាំ ២០១៩ ក្រុមហ៊ុនFord ក៏ធ្លាប់បានបិទរោងចក្ររបស់ខ្លួននៅ Sao Bernardo de Campo បន្ទាប់ពីដំណើរការអស់រយៈពេល ៥២ ឆ្នាំដែលធ្វើឱ្យប៉ះពាល់ដល់កម្មករប្រមាណ ២,៨០០ នាក់។

គួរជម្រាបផងដែរថា ប្រទេសប្រេស៊ីគឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខពីរ បន្ទាប់ពីប្រទេសអាមេរិក ដែលមានចំនួនអ្នកស្លាប់ប្រមាណជាង ២០៣.០០០ នាក់ ដោយសារតែជំងឺកូវីដ១៩​ ហើយអាជីវកម្មរាប់រយកន្លែងត្រូវបានបិទទ្វារទាំងបង្ខំចិត្ត ។

អត្ថបទដោយ៖ ពិសី

Related Articles