ពេលដែលចប់ថ្នាក់ទី១២ ជាពេលដែលសិស្សានុសិស្សចាប់ផ្ដើមចាកចេញពីស្រុកកំណើត មកធ្វើការឬរៀនបន្ដនៅសកលវិទ្យាល័យនៅភ្នំពេញ។ ដោយឡែកសិស្សខ្លះ ផ្ដោតលើការសិក្សារតែមួយមុខទេ តែចំពោះសិស្សផ្សេងៗទៀតដែលមានជីវភាពខ្វះខាតចាំបាច់ត្រូវរកចំណូលបន្ថែមទើបអាចផ្គត់ផ្គង់ការចំណាយបាន។ ខាងក្រោមនេះជាការងារមិនចាំបាច់ត្រូវការចំណេះដឹងខ្ពស់ តែអាចទទួលបានប្រាក់ខែច្រើនគួរសម៖
១,បុគ្គលិកផ្នែកដឹកជញ្ជូន
អ្នកខ្លះគិតថាការងារដឹកជញ្ជូនប្រាក់ខែតិច ជិះហាលក្ដៅហាលភ្លៀង តែការគិតបែបនេះគឺខុសហើយ។បុគ្គលិកដឹកជញ្ជូន បានកម្រៃជើងសារច្រើនៗណាស់ អោយតែឧស្សាហ៏គឺមិនខ្វះលុយចាយទេ។
២,បុគ្គលិកផ្នែកឆុងកាហ្វេ
បុគ្គលិកផ្នែកឆុងកាហ្វេលំដាប់ៗមានទៅអន់អីហើយថែមទាំងទទួលបានការចាប់អារម្មណ៏ពីអតិថិជនទៀតបានទាំងបទពិសោធន៏ បានការច្នៃប្រឌិតទៀត។
៣,អ្នកOrder
តិចថាអ្នកOrderការងារអន់អីចុះទាល់តែអ្នកពូកែចងចាំ ពូកែកត់ សម្ដីរួសរាយទើបគេចូលចិត្ត។ ដូច្នេះបើសិនជាថ្ងៃក្រោយអ្នកចង់បើករបររកស៊ី គឺកាន់តែមានភ្ញៀវច្រើន។
៤,ផ្នែកលក់
ត្រឹមពូកែវោហា សាសព្ទ័ អ្នកធ្វើជាអ្នកលក់ក្នុងហាង ឬលក់អចលទ្រព្យ ឬលក់អនឡាញផ្សេងៗ។
៥,ជំនួយការគ្រូបង្រៀន
ការងារនេះមើលទៅសមរម្យ ថ្លែថ្នូរ ហើយថែមទាំងមានឪកាសរៀនសូត្រទៀតផង។
៦,គ្រូបង្រៀនភាសាបរទេស
ចេះភាសាបរទេសច្បាស់លាស់អាចប្រើការបាន ក៏អាចធ្វើជាគ្រូបង្រៀននៅសាលាឯកជន ដូចជាភាសា ចិន កូរ៉េ ថៃជាដើម។
៧,អ្នកបកប្រែ
ចប់ត្រឹមទី១២ អាចធ្វើជាបកប្រែភាសាចិន នៅតាមរោងចក្របាន ព្រោះអ្នកវិនិយោគនៅកម្ពុជាភាគច្រើនគឺជាជនជាតិចិន។
៨,ប្រឡងចូលគ្រូបង្រៀនក្របខណ្ឌ
បើសិនជាអ្នកមានក្ដីស្រម៉ៃចង់ធ្វើជាគ្រូបង្រៀន អាចដាក់ពាក្យប្រឡងនៅក្រសួងបាន ព្រោះក្រសួងរើសច្រើនណាស់។
៩ផ្នែកគណនេយ្យករ
អ្នកគិតលុយនៅតាមហាង ឬ ក្រុមហ៊ុន ក៏ជាការងារមួយដែលមានតម្រូវការខ្លាំងនៅលើទីផ្សារ អាចលៃលកដាក់ពាក្យបានមិនខ្វះទេ។
អត្ថបទដោយ៖ ពិសី
