We TV Cambodia

ចង់ឱ្យជីវិតដៃគូយូរអង្វែង ត្រូវចេះចងចិត្ត មិនមែនចងជើងនោះទេ!

ចង់ឱ្យជីវិតដៃគូយូរអង្វែង ត្រូវចេះចងចិត្ត មិនមែនចងជើងនោះទេ!

អ្នកខ្លះនិយាយថា ការប្រចណ្ឌ ជាការបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះគ្នា បើមិនប្រចណ្ឌ គឺមិនស្រឡាញ់ទេ តែការស្រឡាញ់ដែលអាចមានភាពឋិតឋេរចំពោះគ្នា គឺទាមទារឱ្យមានការជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។ ការពិតទៅ ការដែលប្រចណ្ឌ តាមដាន ហួងហែងនេះ វាជាការមិនទុកចិត្តគ្នាទៅវិញទេ។ ប៉ុន្តែចំពោះគូស្នេហ៍ខ្លះបែរជាយល់ខុស​ចំពោះវិធីសាស្ត្រក្នុងការចងចិត្តគូស្នេហ៍ បង្វែរទៅជាការចងជើងគ្នាទុក ដោយការប្រចណ្ឌហួសដែនកំណត់ ការមិនទុកចិត្តគ្នា និងចេះតែសង្ស័យមុខក្រោយ។

មិនទុកចិត្ត មិនជឿជាក់លើដៃគូ ទើបបណ្ដាលឱ្យមានការប្រចណ្ឌកើតឡើងបែបហ្នឹង។ ជាធម្មតា បើចង់ឱ្យគូស្នេហ៍ ​នៅតែស្មោះត្រង់ចំពោះយើង មានការស្រឡាញ់យើងមិនប្រួលប្រែ គឺត្រូវតែចេះវិធីចងចិត្ត មិនមែនចងជើង មិនចង់ឱ្យអ្នកណាមកគ្រប់គ្រង បិទសិទ្ធិសេរីភាពរបស់ខ្លួនឡើយ ទោះមនុស្សស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ មិនអាចឱ្យមកគ្រប់គ្រង ឬត្រួតត្រាលើខ្សែជីវិតផ្ទាល់ខ្លួនបានដែរ ដូច្នេះហើយ ត្រូវតែចេះធូរខ្លះ តឹងខ្លះ កុំហាមប្រាម បិទសិទ្ធិ តែក៏ត្រូវតែមានច្បាប់វិន័យ ចំពោះការទាក់ទងគ្នាដែរ។

អត្ថបទដោយ៖​ ពិសី

Related Articles