We TV Cambodia

ចង់អោយកូនឆ្លាតតាំងពីក្នុងពោះមែនទេ? តោះមកអនុវត្តន៏តិកនិចទាំងនេះ

ចង់អោយកូនឆ្លាតតាំងពីក្នុងពោះមែនទេ? តោះមកអនុវត្តន៏តិកនិចទាំងនេះ

ម្ដាយថ្មិថ្មោងគ្រប់រូបគួរតែដឹងថា កូនឆ្លាតកើតមកឆ្លាតដោយសារអ្វី? តាមរយៈការសិក្សាស្រាវជា្រវថ្មីមួយ បានរកឃើញថា ទារកដែលកំពុងតែនៅក្នុងផ្ទៃ អាចធ្វើចលនា និងឆ្លើយតបទៅវិញបានច្រើន នៅពេលដែលម្តាយរបស់គេ ប៉ះលើពោះ ជាជាងគ្រាន់តែនិយាយដោយគ្មាន ចលនា។ ព្រោះថានៅពេលដែលម្តាយប៉ះផ្ទាល់ពោះរបស់ខ្លួន ទារកនឹងបង្ហាញចលនាដៃ ក្បាល និងមាត់ ដើម្បីឆ្លើយតបទៅម្តាយរបស់គេ ឬទៅរកកន្លែងដែលធ្វើឲ្យមានរំញោចនោះតែម្តង។

ប៉ុន្តែនេះមិនមែនជាវិធីតែម្យ៉ាង ដែលអាចជួយអភិវឌ្ឍន៍ទារកនៅក្នុងផ្ទៃនោះទេ។ មានភាពស្រដៀងគ្នានេះដែរបានឲ្យដឹងថា​ ទារកអាចមានឱកាសរៀន និងចាំភាសាបរទេសបាន ក្នុងអំឡុងរយៈពេល១០អាទិត្យចុងក្រោយ នៃការមានផ្ទៃពោះថែមទៀតផង ដោយសារតែម្តាយឪពុករបស់ ពួកគេអានឲ្យពួកគេស្តាប់ ដែលអាចធ្វើឲ្យមានឥទ្ធិពលទៅខួរក្បាល ចំពោះការស្តាប់ និងការអភិវឌ្ឍន៍ភាសានេះឯង។

តែទោះជាយ៉ាងណាក៏ដោយ វាអាស្រ័យទៅលើ ឪពុកម្តាយនីមួយៗដែលជ្រើសរើស យកវិធីណាដែលអាចមានឥទ្ធិពលល្អ បំផុតសម្រាប់កូនរបស់ពួកគេ។ សរុបសេចក្តីមក សកម្មភាពផ្សេងៗទៅលើកូនរបស់អ្នក គឺអាចជួយកូនតូចៗ ទាំងនោះឲ្យមានភាពឆ្លាតវ័យបាន បើទោះបីជាពួកគេនៅក្នុងផ្ទៃក៏ពិតមែន។ ពួកគេមិនអាចចេញមករៀន ដោយខ្លួនឯងនោះទេ ដូច្នេះមានតែឪពុកម្តាយ ដែលអាចជួយជំរុញកូន ដោយការអាន ការនិយាយ ឬការប៉ះពាល់ត្រង់ពោះ ពេលដែលពួកគេកំពុងតែនៅក្នុងផ្ទៃរបស់អ្នកជាដើម។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles