We TV Cambodia

ចង់អភិវឌ្ឍខ្លួន អ្នកគួរសាកល្បងវិធីទាំងនេះ

ចង់អភិវឌ្ឍខ្លួន អ្នកគួរសាកល្បងវិធីទាំងនេះ

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព ឯកសារ

 

ការអភិវឌ្ឍផ្ទាល់ខ្លួនកើតឡើងនៅពេលអ្នកបើកចិត្ត និងចេះអត់ធ្មត់ ហើយមានស្មារតីនៃការអាណិតអាសូរនិងការយល់ចិត្ត។ អ្នកអាចរីកចម្រើនទៅជាបុគ្គលជំនាន់ថ្មីនៅពេលអ្នកមានឆន្ទៈក្នុងការកែលំអខ្លួនអ្នក។ អ្នកត្រូវតែចាប់ផ្តើមពីកន្លែងណាដែលអ្នកនៅថ្ងៃនេះធ្វើមិនបានល្អ ការកែលម្អតម្រូវឱ្យអ្នកមានផែនការអភិវឌ្ឍផ្ទាល់ខ្លួនរឹងមាំនិងសម្របយុទ្ធសាស្ត្រអភិវឌ្ឍខ្លួនឯង។

ខាងក្រោមនេះជាវិធីមួយចំនួន ដើម្បីក្លាយជាការយល់ដឹងបន្ថែមក្នុងការអភិវឌ្ឍខ្លួន៖

១) សាកល្បងសួរខ្លួនឯង

អ្នកត្រូវដឹងថា ជម្រើសដែលអ្នកជ្រើសរើសអាចធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់អ្នក។ ហើយអ្នកសួរខ្លួនឯងទៀតថាតើជម្រើសអ្វីខ្លះដែលជះឥទ្ធិពលដល់ជីវិតរបស់អ្នក?តើទម្លាប់អ្វីដែលជួយអ្នកឱ្យរីកចម្រើនអ្នកអាចជួយអ្នកឆ្ពោះទៅមុខបាន? អ្នកអាចបង្កើតរបៀបរស់នៅជាក់លាក់មួយជាមួយនឹងទម្លាប់របស់អ្នកដោយធ្វើតាមផែនការអភិវឌ្ឍផ្ទាល់ខ្លួនដ៏ច្បាស់លាស់ និងដឹកនាំជីវិតដែលមានសុភមង្គល។

២)ដឹងពីគុណតម្លៃរបស់អ្នក

នេះគឺជាជំហានសំខាន់បំផុតសម្រាប់ការកែលម្អជីវិតរបស់អ្នក ពោលគឺការដឹងពីគុណតម្លៃរបស់អ្នក។ អ្នកត្រូវតែដឹងថា តើជំនឿ និងគុណតម្លៃអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ព្រោះវាដើរតួជាត្រីវិស័យសម្រាប់ការសម្រេចចិត្តរបស់អ្នកក្នុងការធ្វើការជ្រើសរើសក្នុងការសម្រចចិត្តប្រចាំថ្ងៃ។ ដើម្បីក្លាយជាបុគ្គលគម្រូ និងទទួលបានការឱ្យតម្លៃពីមនុស្សជុំវិញ ដូច្នេះអ្នកត្រូវធ្វើខ្លួនឱ្យមានតម្លៃទើបអ្នកដទៃគេត្រូវការអ្នក។

៣)ឆ្លុះបញ្ចាំងពីជម្រើសរបស់អ្នក

ដើម្បីអភិវឌ្ឍខ្លួនឯងអ្នកត្រូវឆ្លៀតពេលរៀនសូត្រពីជម្រើសនិងកំហុសរបស់អ្នក។ នៅពេលដែលអ្នកមានពេលវេលារៀនសូត្រពីកំហុស និងពិចារណាជម្រើសនីមួយៗ អ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់។ ជាមួយគ្នានេះដែរ អ្នកអាចប្រើការគិតបែបវិភាគ និងការធ្វើសមាធិដើម្បីដឹងកាន់តែច្បាស់ពីជំនឿនិងគំនិតដែលគ្របដណ្តប់លើជីវិតរបស់អ្នក នៅពេលអ្នកធ្វើបានអ្នកនឹងដឹងថាអ្នកជានរណា។

៤)ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នក

មនុស្សយើងម្នាក់ៗសុទ្ធតែមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងៗខ្លួន គ្រាន់តែអ្នកខ្លះខ្លាំងនេះ អ្នកខ្លះខ្សោយនោះ។ដើម្បីធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើងអ្នកត្រូវតែដឹងថា តើអ្នកមានគុណសម្បតិ្តអ្វីខ្លះដែលល្អ និងចំណុចណាដែលអ្នកខ្សោយ ហើយគួរកែប្រែវា។ ដូច្នេះ នៅពេលដែលអ្នកដឹងពីគន្លឹះ និងចំណុចដែលត្រូវកែលម្អ អ្នកនឹងប្រែទៅជាមនុស្សម្នាក់ថ្មីនៅថ្ងៃខាងមុខ។

៥)រៀនសូត្រ និងសួរអ្នកដទៃ

អ្នកប្រហែលជាមិនជឿលើចម្លើយដែលបានសួរខ្លួនឯងអំពីការរីកចម្រើនរបស់អ្នក ប៉ុន្តែអ្នកអាចសួរអ្នកដទៃឱ្យគេវាយតម្លៃ និងប្រាប់ពីកន្លែគួរកែខៃឱ្យប្រសើរជាងនេះ ។ ម្យ៉ាង អ្នកគួរកុំមានការខ្មាស់អៀន ក្នុងការរៀនសូត្រពីមនុស្សជុំវិញ ព្រោះពួកគេអាចមានអ្វីពិសេសដែលអ្នកមិនមាន៕

 

Related Articles