We TV Cambodia

ចង់មានសុភមង្គល ចូរកុំបញ្ចេញជីវិតផ្ទាល់ខ្លួនជាសាធារណះច្រើនពេក

ចង់មានសុភមង្គល ចូរកុំបញ្ចេញជីវិតផ្ទាល់ខ្លួនជាសាធារណះច្រើនពេក

ជាការពិតណាស់ ការនៅក្បែរមិត្តភក្តិ និងក្រុមគ្រួសារ គឺសំខាន់ ហើយភាពស្មោះត្រង់នៅក្នុងជីវិតរឹតតែមានតម្លៃ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងភាគច្រើនភ្លេចគិតថាពិភពលោកនេះ មិនមែនជាកន្លែងដែលមានតែមនុស្សល្អទេ​ គួរអោយសោកស្តាយ យើងទាំងអស់គ្នាត្រូវបានហ៊ុំព័ទ្ធដោយភាពអវិជ្ជមានច្រេីន ហើយមិនមែនគ្រប់គ្នានៅជុំវិញយើងសុទ្ធតែមានចេតនាល្អនោះទេ។ ដូច្នេះ ត្រូវប្រយ័ត្នប្រយែង នៅពេលជ្រើសរើសយកនរណាដែលសមនឹងដឹងអំពីជីវិតអាថ៌កំបាំង គោលដៅ និងការបរាជ័យរបស់អ្នក។ ការបញ្ចេញជីវិតផ្ទាល់ខ្លួនជាសាធារណៈច្រេីនពេកមានគុណវិបត្តិជាច្រើន។ អ្នកនឹងត្រូវបានគេនិយាយដើម ហើយអ្នកនឹងព្រួយបារម្ភអំពីអ្វីដែលគេគិតអំពីអ្នក អ្នកនឹងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់អ្នក។ សូមប្រាកដថាអ្នករក្សារឿងដូចខាងក្រោមជាលក្ខណៈឯកជន៖

បញ្ហាទំនាក់ទំនង៖ ពិភាក្សាបញ្ហាទាំងអស់របស់អ្នកជាមួយដៃគូរបស់អ្នកតែប៉ុណ្ណោះ ហើយមិនត្រូវចូលរួមជាមួយមនុស្សផ្សេងទេ។ អ្នកអាចសុំដំបូន្មាន ប៉ុន្តែកុំចែករំលែកព័ត៌មានលម្អិតច្រើនពេក។

 បញ្ហាគ្រួសារ៖ រឿងដែលកើតឡើងនៅក្នុងគ្រួសារ គួរតែស្នាក់នៅក្នុងផ្ទះជានិច្ច។ កុំចែករំលែកបញ្ហាទាំងនេះជាមួយអ្នកណាម្នាក់នៅខាងក្រៅផ្ទះ ព្រោះវានឹងបង្កអន្តរាយច្រើនជាងផលល្អ។

– ហិរញ្ញវត្ថុ៖ រក្សាស្ថានភាពហិរញ្ញវត្ថុរបស់អ្នកជាការសម្ងាត់ នៅពេលដែលអ្នកបង្ហាញប្រាក់ចំណូលរបស់អ្នកកាន់តែច្រើន មិនប្រាកដថាគេនិងល្អចំពោះអ្នកទេ។

– ភាពទន់ខ្សោយ៖ មនុស្សជាច្រើននឹងព្យាយាមប្រើគុណវិបត្តិរបស់អ្នក ដើម្បីប្រឆាំងនឹងអ្នក។

– ជីវិតឯកជន៖ រក្សាផ្នែកខ្លះនៃជីវិតជាឯកជន។ អាចបង្ហេីបឱ្យមិត្តភក្តិជិតស្និទ្ធបំផុតរបស់អ្នកដឹងខ្លះ ប៉ុន្តែត្រូវរក្សាព្រំដែន។

– ក្តីសុបិន្ត៖ មានតែមិត្តភក្តិពិត និងក្រុមគ្រួសារប៉ុណ្ណោះ ដែលនឹងគាំទ្រអ្នកឱ្យបន្តក្តីសុបិន្តរបស់អ្នកនៅក្នុងជីវិត។ អ្នកផ្សេងទៀតអាចនឹងធ្វើឱ្យអ្នកធ្លាក់ទឹកចិត្ តឬថែមទាំងដាក់សម្ពាធខ្លាំងលើអ្នកដើម្បីអ្នកអាចបោះបង់វាចោល។ សូមចាំថាជីវិតឯកជន គឺជាជីវិតរីករាយ។ ទុកវាជាគន្លឹះមួយ ហើយរក្សាធាតុអាថ៌កំបាំង។ វាជាអំណាចរបស់អ្នក។

ប្រែសម្រួលដោយ៖​ ពិសី

 

 

Related Articles