We TV Cambodia

ចង់បំបាត់ក្លិន​ និងធ្វើឱ្យក្លៀក ស មែនទេ? តោះមកដឹងពីឪសថទាំងនេះ

ចង់បំបាត់ក្លិន​ និងធ្វើឱ្យក្លៀក ស មែនទេ? តោះមកដឹងពីឪសថទាំងនេះ

បញ្ហា ក្លិនក្លៀក មិនមែនកើតមានចំពោះតែមនុស្សប្រុសទេ មនុស្សស្រីក៏មានដែរ។ ម្យ៉ាងវិញទៀត វាក៏ជារឿងដែលអាម៉ាស​ផង​ដែរ​សម្រាប់មនុស្សស្រី​ក្នុងការពាក់អាវវៀល​ ឬអាវដៃតូច។ ដូច្នេះ ដើម្បីកម្ចាត់បញ្ហានេះ អ្នកពុំចាំបាច់ខំដើររកថ្នាំឯណាឆ្ងាយនោះទេ គ្រាន់តែអនុវត្តតាមវិធីបែបបុរាណ ៣យ៉ាងនេះ៖

១.ក្រូចឆ្មារ៖ ក្រោយពេលងូតទឹករួច សូមប្រើក្រូចឆ្មារស្រស់ៗមួយចំណិត មកត្រដុសនៅក្នុងក្លៀក ហើយរងចាំ ១៥នាទី ទើបលាងសម្អាតចេញ។ អនុវត្តទៀងទាត់មួយថ្ងៃម្តង មិនយូរទេអ្នកនឹងឃើញពីប្រសិទ្ធភាព។

២.ស្លឹកជីអង្កាម៖ យកស្លឹកជីអង្កាម ១០មីលីក្រាម ទៅលាងទឹកឲ្យស្អាត រួចបុកឲ្យម៉ត់។ បន្ទាប់មកលាបនៅក្រោមក្លៀក ១៥ ទៅ២០នាទី ទើបលាងសម្អាតចេញ។ អនុវត្តមួយថ្ងៃម្តង រយ:ពេល ១០ថ្ងៃ អ្នកនឹងចាប់ផ្តើមឃើញប្រសិទ្ធភាពបណ្តើរៗ។

ក្រៅពីវិធីទាំងប៉ុន្មាននៅខាងលើនេះ ដើម្បីកាត់បន្ថយក្លិនខ្លួនអាក្រក់ អ្នកគួរតែលាងសម្អាតក្លៀកជាមួយនឹងសាប៊ូកម្ចាត់បាក់តេរីជាប្រចាំ ហើយឆាប់ប្តូរអាវចេញនៅពេលបែកញើសច្រើន។ លើសពីនេះ អ្នកគួរតែកំណត់អាហារមួយចំនួនដូចជា ម្ទេស ខ្ទឹមស ខ្ទឹមបារាំង… ព្រោះវាក៏អាចធ្វើឲ្យអ្នកមានក្លិនខ្លួនមិនល្អផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles