We TV Cambodia

ចង់បានភាពស្រស់ស្អាតអាចសាកល្បងតាមវិធីងាយៗទាំងនេះ

ចង់បានភាពស្រស់ស្អាតអាចសាកល្បងតាមវិធីងាយៗទាំងនេះ

ចង់ឱ្យគេហៅស្រីស្អាតអត់? ចាប់ពី​ថ្ងៃនេះ​តទៅ ​អ្នក​នឹង​ក្លាយជា​ស្រី​ស្អាត​ស្រស់ស្រាយ​ទាំង​ពេលគេង​លក់ និង​ភ្ញាក់ពីដេក​តែម្ដង ដោយគ្រាន់តែសាកល្បងវិធីខាងក្រោមនេះ៖
១.​ផ្អាក​ផឹក​កាហ្វេ ទឹកក្រូច ស្រាក្រហម និង ​​មុន​ពេល​ចូល​គេង៖ សារធាតុ​កាហ្វេ​អ៊ី​ន និង​ជាតិ​ស្ករ នឹង​ភ្ញោ​ចរាង​កាយ​ឱ្យធ្វើ​សកម្មភាព​បណ្តាល​ឱ្យ​ពិបាក​គេង​លក់ ​។ ចំណែកឯ​ស្រាក្រហម​វិញ​អាច​នឹង​ខ្លាំង​បន្តិច​សម្រាប់​សុភាព​នារី ប្រសិនបើ​ចង់​ក្រេប​តិច​ៗ​ឱ្យ​សម​ល្មមតែ​គេង​លក់​ស្រួល​នោះ​ជា​ការ​ល្អ ប៉ុន្តែ​ធ្វើ​យ៉ាងណា​កុំឱ្យ​ជ្រុល បើ​មិន​ដូច្នេះ​ទេ​ពេល​ភ្ញាក់​ឡើង​អាច​បង្ក​ឱ្យ​ឈឺក្បាល មុខ​ឡើង​ស្រអាប់​ហើយ​។


២.​សមាធិ​មុន​ចូល​គេង៖ មិន​ចាំបាច់​ទៅ​ញុំា​ស្រា​នាំ​តែ​ចំណាយ​ប្រាក់ ហើយ​ថែម​ប្រឈម​នឹង​ការ​ឈឺក្បាល​ទៀតទេ​។  គ្រាន់តែ​អង្គុយ​សមាធិ​ប្រមាណ​ជា ១០-២០ នាទី ឱ្យ​បានជា​ប្រចាំ​មុន​ចូល​គេង ពេល​នោះ​អ្នក​នឹង​បានដឹង​ថា ពី​មុន​ធ្លាប់តែ​ពិបាក​រឿង​គេង​លក់​បែរជា​ឥឡូវនេះ​គ្រាន់តែ​ដាក់​ក្បាល​ដល់​ខ្នើយ​ភ្លាម​លក់​ភ្លែត​តែ​ម្តង​។


៣,​​ប្រើ​ឈុត​គេង ដែល​ធ្វើ​ពី​ក្រណាត់​សូត្រ ឬ​ក្រណាត់​ឡែ​ន៖​ ប្រើ​បាន​ស្រោម​ប្រភេទ​ក្រណាត់​សូត្រ ឬ​ក្រណាត់​ឡែ​ន ​នឹង​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​យើង​បាន ក្នុង​ករណី​ដែល​យើង​ចូល​ចិត្ត​ដេក​ផ្អៀង​។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​សរសៃសក់​របស់​យើង​មិនកើត​ស្នាម​សង្កត់ និង​មិន​ធ្វើ​ឱ្យ​សក់​ជំពាក់​ទៀត​ផង​។

៤.,គេង​ឱ្យ​បាន​គ្រប់គ្រាន់៖ នៅ​វ័យ​ក្នេ​ង​យ៉ាងនេះ ត្រូ​ច​ដេក​ឱ្យ​បាន​យ៉ាង​តិ​ច 8 ម៉ោង ក្នុង​មួយ​ថ្ងៃ​នោះ ធានា​ថា ពេល​ភ្ញាក់​ឡើង​មុន​នឹង​ក្រហម​ប្រឿង​ៗ​គួរ​ឱ្យ​ស្រឡាញ់​។ ប៉ុន្តែ​សម្រាប់​ស្ត្រី​វ័យ​ធ្វើការ​មិន​ត្រូវ​ដេក​តិច​ជាង ៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឡើយ មិន​ដូច្នេះ​ទេ ពេល​ភ្ញាក់​ឡើង​មុន​នឹង​ស្រអាប់​ទៅ​គ្មាន​សម្រស់​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles