We TV Cambodia

ចង់បានជីវិតសុខស្រួលទៅថ្ងៃក្រោយ គួរគិតលើចំណុចនេះសិន

ចង់បានជីវិតសុខស្រួលទៅថ្ងៃក្រោយ គួរគិតលើចំណុចនេះសិន

ដោយ៖ស្រីពេជ្រ

រូបតំណាង


នៅក្នុងខ្សែភាពយន្តអ្នកប្រាកដជាឃើញតួអង្គរស់នៅដោយជីវិតសុខដុមរមនា ស៊ីវិល័យ រស់នៅរបៀបអ្នកមានស្តុកស្តម្ភ ប៉ុន្តែនៅពេលខ្សែភាពយន្តនោះចប់ អ្នកមិនអាចរកឃើញលក្ខណៈទាំងនោះនៅក្នុងជីវិតពិតទេ ព្រោះជីវិតបែបនេះវាមានតែក្នុងភាពយន្តតែប៉ុណ្ណោះ។ តាមការពិតទៅ ទោះបីជាយើងមិនអាចធ្វើឱ្យជីវិតយើងដូចតួអង្គក្នុងរឿងមែនពិត តែអ្នកអាចប្ដូរទម្លាប់មួយចំនួន ដែលអាចផ្លាស់ប្ដូរអ្នកពីការរស់នៅតាមរបៀបដែលអ្នកមិនពេញចិត្តបាន។

១)រស់ជាខ្លួនអ្នក ព្រោះអ្នកជាអ្នក

មានមនុស្សជាច្រើនដែលរស់នៅក្នុងជីវិតរបស់ពួកគេស្របតាមការណែនាំរបស់អ្នកដទៃ។ ពួកគេប្រគល់អំណាច ការសម្រេចចិត្តគ្រប់បែបយ៉ាងទៅអ្នកដទៃ និងអនុញ្ញាតឱ្យអ្នកទាំងនោះគ្រប់គ្រងជីវិតរបស់ពួកគេយ៉ាងងាយស្រួល។ នេះគឺជាមូលហេតុដែលធ្វើឱ្យអ្នកមានជីវិតមិនរីកចម្រើនទៅណា ព្រោះអ្នកចាំតែធ្វើតាមអ្នកដទៃ។ ដូច្នេះកុំបន្ទោសអ្នកដទៃដែលធ្វើឱ្យអ្នកមានជីវិតមិនហុឺហារ ស៊ីវិល័យ។ ជាការពិត ដឹកនាំជីវិតរបស់អ្នកក្នុងទិសដៅដែលអ្នកចង់ទៅ ហើយអ្នកនឹងទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរពិភពលោករបស់អ្នកនៅក្នុងដៃអ្នក។
២)មានជំនឿចិត្តលើខ្លួនឯង

នៅក្នុងសង្គមសព្វថ្ងៃមនុស្សភាគច្រើនធំឡើងគឺរស់នៅដោយមិនមានមតិនិងការបញ្ចេញមតិផ្ទាល់ខ្លួនប៉ុន្មានទេ។ ពួកគេជឿថាគំនិតរបស់ពួកគេមិនមានតម្លៃទេ រហូតដល់ពួកគេបានបោះបង់ការជឿជាក់លើខ្លួនឯង។ តាមការពិតទៅ គំនិតផ្ទាល់ខ្លួនរបស់អ្នកអាចផ្លាស់ប្តូរជីវិតរបស់អ្នកយ៉ាងខ្លាំង បើសិនណាជាអ្នកមានជំនឿលើខ្លួនឯងតែបន្តិច នោះអ្នកនឹងខុសប្លែកពីអ្នកដទៃ អ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់។ ពេលនោះ មិនថាអ្នកធ្វើអ្វី ឬគិតអ្វីទេ វានឹងនាំអ្នកទៅរកភាពជោគជ័យក្នុងជីវិត។
៣)កត់ត្រាគោលដៅរបស់អ្នក

ជំហានមួយទៀតឆ្ពោះទៅជីវិតដែលអ្នកចង់បានគឺត្រូវសរសេរគោលដៅដែលអ្នកមានក្នុងចិត្ត។ ហើយបើគ្រាន់តែសរសេរវាទុកគឺមិនគ្រប់គ្រាន់ទេ អ្នកក៏ត្រូវដាក់ផែនការ និងអនុវត្តវាផងដែរ។ ពីព្រោះនៅពេលអ្នកមិនសរសេរគោលដៅរបស់អ្នកភាគច្រើនអ្នកអាចភ្លេចពីរឿងដែលត្រូវធ្វើ រឿងដែលចាំបាច់។  ប៉ុន្តែកាលបើបានសរសេរវាហើយ អ្នកនឹងមើលពួកវារាល់ថ្ងៃ វាអាចរំលឹកអ្នកជានិច្ចថាអ្នកមានគោលបំណងអ្វីដើម្បីរស់នៅ។ នេះគឺជាគោលបំណងដែលជួយអ្នករាល់គោលដៅតូចៗ ដើម្បីឈានទៅគោលដៅធំៗនៅក្នុងជីវិត។
៤)ស៊ូលំបាកមុនស្រណុកក្រោយ

អ្នកណាក៏ត្រូវការភាពសប្បាយរីករាយ ការកម្សាន្តនានាដែរ តែអ្នកត្រូវគិតថា ទាន់យើងមានកម្លាំងមានធនធាន មានពេលវេលាគឺត្រូវប្រឹងប្រែងកែច្នៃជីវិតបច្ចុប្បន្នឱ្យ​កាន់តែមានរស្មីទៅថ្ងៃមុខ។ ដូចនេះអ្នកត្រូវតែកាត់បន្ថយរឿងសប្បាយរីករាយមួយចំនួនដែលមិនចាំបាច់ចេញ ហើយផ្ដោតលើគោលដៅជីវិតឱ្យហ្មត់ចត់។ ពេលអ្នកធ្វើបាន នោះអ្នកនឹងរស់នៅក្នុងជីវិតមួយដែលសុខដុមរមនានៅថ្ងៃមុខ៕

 

Related Articles