We TV Cambodia

ចង់ធ្វើពាណិជ្ជកម្មជោគជ័យត្រូវស្គាល់ឲ្យច្បាស់ពី SWOT

ចង់ធ្វើពាណិជ្ជកម្មជោគជ័យត្រូវស្គាល់ឲ្យច្បាស់ពី SWOT

SWOT គឺជាគោលការណ៍គ្រប់គ្រងការងារទាំងរដ្ឋ និងឯកជន ជាការវិភាគពីស្ថានភាពរបស់អង្គភាព ឬស្គាល់ពីអង្គភាពអោយបានច្បាស់លាស់ដើម្បីកំណត់យុទ្ធសាស្ត្រគ្រប់គ្រង។ ការកំណត់យុទ្ធសាស្ត្រគ្រប់គ្រងនេះវាគឺជារឿងសំខាន់ និងចាំបាច់ ពីព្រោះក្រៅពីធ្វើឱ្យអ្នកគ្រប់គ្រងដឹងពីការផ្លាស់ប្តូរផ្សេងៗ។ ពាក្យថា SWOT គឺជាយុទ្ធសាស្ត្រ ឬវិធីសាស្ត្រទីផ្សារមួយបែបដែលមានអត្ថន័យមកពីអក្សរកាត់របស់ភាសាអង់គ្លេស៤តួ គឺ ៖

– S = Strengths

– W = Weaknesses

– O = Opportunities

– T = Threats

SWOT

SWOT គឺជាយុទ្ធសាស្ត្រទីផ្សារ៤ចំណុចរួមមាន ៖ ចំណុចខ្លាំង គឺជាឱកាសដ៏ល្អបំផុតរបស់អាជីវកម្ម, ចំណុចខ្សោយ ជាការចាញ់ប្រៀបខាងអាជីវកម្ម, ឱកាស ជាកត្តារួមចំណែកដល់ប្រយោជន៍ក្នុងការអនុវត្តអាជីវកម្មបានតាម ផែនការទីផ្សារដែលកំណត់ទុក ហើយចំណុចចុងក្រោយ គឺឧបសគ្គ អាចជះឥទ្ធិពលដល់ដំណើរការរបស់អាជីវកម្ម។

ប្រែសម្រួល៖ គឹមសួ

Related Articles