We TV Cambodia

ចង់ចាកចេញពីសម្ពាធការងារជាមួយមេដែលមិនយល់ចិត្ត គួរអនុវត្តបែបនេះ

ចង់ចាកចេញពីសម្ពាធការងារជាមួយមេដែលមិនយល់ចិត្ត គួរអនុវត្តបែបនេះ

ដោយ៖ស្រីពេជ្រ

រូបតំណាង

វាមិនងាយស្រួលទេក្នុងការធ្វើការក្រោមសម្ពាធជាមួយមេដែលមិនយល់ចិត្តនោះ។ នៅក្នុងស្ថានភាពបែបនេះ សេរីភាពធ្វើការទាំងស្រុងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចៅហ្វាយរបស់អ្នក។បញ្ហាគឺថាថៅកែរបស់អ្នកនឹងដាក់សម្ពាធការងារលើអ្នក ឱ្យធ្វើនេះធ្វើនោះមិនចេះចប់មិនចេះហើយ។ ជម្រើសតែមួយគត់ដែលអ្នកមានគឺធ្វើឱ្យស្ថានភាពការងារបច្ចុប្បន្នមានលទ្ធភាពវិជ្ជមាន នឹងទៅដោយរលូន។ ព្រោះជីវិតការងារនឹងតឹងតែងណាស់ប្រសិនបើថៅកែផ្តាច់ការនោះមិននៅខាងអ្នក។

 

១)បង្ហាញទំនុកចិត្តនិងអាកប្បកិរិយាមិនចេះរអ៊ូរទាំ
ជាការពិតណាស់ នៅពេកដែលចៅហ្វាយនាយអ្នកបង្ហាញកាយវិការ ពាក្យសំដីមិនសមរម្យ  អ្វីដែលអ្នកគួរធ្វើគឺត្រូវតាំងចិត្តឱ្យត្រជាក់ដូចទឹក ធ្វើខ្លួនឱ្យមានទំនុកចិត្ត និងអាកប្បកិរិយាទន់ភ្លន់ កុំតមាត់ មិនថាអ្នកកំពុងមានអារម្មណ៍យ៉ាងណាទេចូរបង្ហាញសុជីវធម៌ទៅកាន់គាត់វិញ។ ធ្វើបែបនេះ ថ្ងៃណាមួយមេរបស់អ្នកនឹងផ្លាស់ប្ដូរចរិត។

២)ការត្រៀមខ្លួនបានល្អ
ចំពោះការដោះស្រាយជាមួយថៅកែដែលពិបាកធ្វើការជាមួយគ្នា អ្នកត្រូវត្រៀមខ្លួនឱ្យបានល្អគ្រប់ពេល។ អ្នកត្រូវចេះប៉ាន់ស្មានពីការគំរាមកំហែងនានាដែលអាចកើតឡើងដោយចៃដន្យរបស់ចៅហ្វាយអ្នក។

៣)ដើរតាមផ្លូវមួយដែលស្ថិតស្ថេរ
អ្នកត្រូវដឹង​ថា ចង់ប្ដូរចរិតចៅហ្វាយនាយអ្នក គឺមិនមានល្បិចវេទមន្តដើម្បីផ្លាស់ប្តូរត្រឹមរយៈពេលមួយយប់នោះទេ ដូច្នេះត្រូវត្រៀមខ្លួនសម្រាប់រយៈពេលយូរធ្វើវាតាមដំណើរសន្សឹមៗ។ ទោះបីជាចៅហ្វាយនាយអ្នកមានអាកប្បកិរិយាមិនស៊ីចង្វាក់ជាមួយអ្នកក៏ដោយ អ្នកត្រូវតែប្រាស្រ័យទាក់ទងតាមការគួរ។ ប្រសិនបើអ្នកធ្វើបែបនេះតាមរបៀបត្រឹមត្រូវបុគ្គលិកផ្សេងទៀតក៏នឹងដើរតាមអ្នក ហើយនឹងអំពាវនាវឱ្យមានការកែប្រែអាកប្បកិរិយាមិនល្អរបស់ចៅហ្វាយ។

៤)បន្តធ្វើការងាររបស់អ្នកឱ្យល្អបំផុត
ថៅកែជិះជាន់អាចនឹងធ្វើឱ្យអ្នកពិបាកក្នុងការទទួលបានជោគជ័យ ប៉ុន្តែមិនមាននរណាម្នាក់អាចបញ្ឈប់ពីការទទួលបានជោគជ័យនោះទេតាមវិធីណាទេ។  តែធ្វីដែលអ្នកគួរធ្វើ គឺប្រឺងធ្វើការឱ្យអស់ពីសមត្ថភាព មកធ្វើការឱ្យបានទាន់ពេលវេលា គោរពបទបញ្ជានានា ធ្វើបែបនេះអ្នកអាចនឹងទទួលបានការយល់ចិត្តពីចៅហ្វាយនាយ។

៥)បង្កើតឱកាសសម្រាប់ការផ្សព្វផ្សាយខ្លួនឯង
មធ្យោបាយតែមួយគត់ដែលអ្នកអាចរួចផុតពីការខកចិត្តក្នុងការធ្វើការក្រោមចៅហ្វាយដែលមិនយល់ចិត្ត គឺអ្នកគួរតែប្រឹងធ្វើការ ហើយព្យាយាមឱ្យកាន់តែល្អដើម្បីទទួលបានការតំឡើងឋានៈឬទទួលបានការងារថ្មី។ ទទួលបានការងារថ្មីមិនងាយស្រួលទេ ដូច្នេះអ្នកត្រូវតែខំកសាងស្នាដៃដើម្បីឱ្យមានការទទួលស្គាល់ និងការកោតសរសើរពីថ្នាក់ដឹកនាំំ និងអ្នកជុំវិញ ហើយការខិតខំប្រឹងប្រែងរបស់អ្នកនឹងជួយអ្នកឱ្យទទួលបានការលើកដំកើងនិងធ្វើការនៅកម្រិតខ្ពស់ជាងចៅហ្វាយដែលធ្លាប់តែដាក់គំនាប់លើអ្នក។

Related Articles