សម្រួល៖រដ្ឋ ស្រីពេជ្រ
ជាការពិតណាស់ អ្នកប្រាកដជាចង់ដឹងហើយថា ធ្វើដូចម្ដេចទើបអាចគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារឱ្យមានប្រសិទ្ធភាពខ្ពស់។
មែនទែនទៅ ការមានគណនីធនាគារពីរផ្សេងគ្នាដោយមួយជាគណនីគ្រប់គ្រងចំណូល មួយសម្រាប់ការវិនិយោគ និងគណនីមួយទៀតសម្រាប់ការទូទាត់បំណុល និងមួយទៀតជាគណនីសំរាប់ចំណាយលើការរស់នៅប្រចាំថ្ងៃគឺជាការចាំបាច់ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារអោយមានប្រសិទ្ធិភាព។
បន្ថែមលើនេះ អ្នកគួរមានខ្ទង់ចំណាយច្បាស់លាស់ និងមិនត្រូវមានទម្លាប់ចាយដោយឆូតកាតធនាគារនោះទេ។ ពោលគឺគួរចំណាយដោយដកប្រាក់ពីម៉ាស៊ីនអេធីអឹមយកមកចាយផ្ទាល់។
ការធ្វើដូច្នេះជួយអោយអ្នកប្រកាន់ខ្ជាប់នូវវិន័យហិរញ្ញវត្ថុបានល្អជាងការចាយវាយដោយឆូតកាតដែលមានភាពងាយស្រួលពេក។ ម្យ៉ាងអ្នកត្រូវមានបញ្ជីចំណូលចំណាយឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ប្រាក់សម្រាប់របស់ដែលចាំបាច់។
