We TV Cambodia

ចក្រភពអង់គ្លេស សន្យាផ្ដល់ជំនួយទឹកប្រាក់​ជាង ៤លានដុល្លារលើគម្រោង បោសសំអាតមីន នៅកម្ពុជា

ចក្រភពអង់គ្លេស សន្យាផ្ដល់ជំនួយទឹកប្រាក់​ជាង ៤លានដុល្លារលើគម្រោង បោសសំអាតមីន នៅកម្ពុជា

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) កាលពិម្សិលមិញបានថ្លែងថា ចក្រភពអង់គ្លេសបានសន្យាថានឹងផ្ដល់ជំនួយដល់ កម្ពុជាចំនួនទឹកប្រាក់ដល់ទៅ​ ៤.៣លានដុល្លារ ដើម្បីគាំទ្រគម្រោងបោសសំអាត មីន នៅកម្ពុជា ខណៈដែលជំនួយនេះគឺ ផ្នែកមួយនៃកម្មវិធីសកម្មភាពបោសសំអាតមីនជាសកលដែល ឧបត្ថម្ភថវិកាដោយចក្រភពអង់គ្លេសដំណាក់កាលទី ២​ (GMAP2)។

លោក លី ធុច អនុប្រធាន CMAA​ បានថ្លែងថា សកម្មភាពគម្រោងនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ រហូតដល់ដល់ ខែមីនា ឆ្នាំ២០២១ ដែលមានរយៈពេល ១ឆ្នាំ ជាមួយនឹងទឹកប្រាក់ទឹកប្រាក់គម្រោងដល់ទៅ៤.៣លានដុល្លារ។​ កន្លងមកចាប់តាំងពីគម្រោង GMAP2 ដំណាក់កាលទី១ ចាប់ផ្តើមបេសកម្មភាព កាលពីខែកក្កដា ឆ្នាំ ២០១៨ មីនរាប់ពាន់គ្រាប់ត្រូវបានរកឃើញ និងគាស់ចេញពីដី ប្រមាណជាជិត ២០ គីឡូម៉ែត្រក្រឡា។ ​កម្មវិធីនេះបានពង្រឹងសមត្ថភាពរបស់ស៊ីម៉ាក់ ក្នុងការគ្រប់គ្រង និងសម្របសម្រួលលើសកម្មភាពមីនកម្ពុជា។ ជាចុងក្រោយវាបានផ្តល់ការច្នៃប្រឌិតថ្មីក្នុងការអប់រំអំពីហានិភ័យមីន និង បានអនុញ្ញាតឱ្យមានការរួមបញ្ចូលកាន់តែច្រើននៃប្រជាជនដែលទទួលរងនូវពិការភាពអចិន្រ្តៃយ៍ ពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស Tina Redshaw បានលើកឡើងថា“ ប្រទេសកម្ពុជានិងចក្រភពអង់គ្លេសមានបេសកកម្មរួមគ្នា ដើម្បីលុបបំបាត់គ្រាប់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ភាពជាមនុស្សធម៌ការបោសសំអាតមីន គឺជាបេសកកម្មដ៏ធំមួយសំរាប់យើងទាំងអស់គ្នា ខណៈដែលយើងកំពុងតែឈានឆ្ពោះទៅរកគោលដៅរបស់យើងក្នុងការក្លាយជាប្រទេសមួយដែលគ្មានមីន” ។

យោងតាមរបាយការណ៍របស់ស៊ីម៉ាក់មានករណីមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៧៧ ករណីក្នុងឆ្នាំ ២០១៩ ដែលកើនឡើង ៣៣ ភាគរយបើប្រៀបធៀបទៅនឹង ៥៨ ឆ្នាំមុន។ ក្នុងចំណោមនោះមាន ១២ នាក់បានស្លាប់ខណៈដែល ៦៥ នាក់បានរងរបួស។

Related Articles