បរទេស៖ ចក្រភពអង់គ្លេសបានក្លាយខ្លួនជាសមាជិកសហភាព អឺរ៉ុប មកទល់ពេលនេះ អស់រយៈពេល ៤៧ឆ្នាំមកហើយ ចាប់តាំងពីក្រោយបញ្ចប់សង្គ្រាមលោកទី២ម្ល៉េះ។ ប្រទេសមួយនេះ ប្រមាណជា៣ទសវត្សិ៍ចុងក្រោយ ផ្អែកលើ សេដ្ឋកិច្ចនយោបាយ ប្រព័ន្ធគ្រប់គ្រង ហាក់មានភាពប្រសើរខ្លាំង ភិភពលោកកត់សំគាល់។ ចក្រភាពអង់គ្លេស មានគម្រោងផ្ដាច់ខ្លួនចេញពី សហភាពអឺរ៉ុបជាយូមកហើយ ខណៈដែល ៣ឆ្នាំចុងក្រោយ រាជរដ្ឋាភិបាលបាន បង្កើតយុទ្ធនាការបោះឆ្នោត ធ្វើប្រជាមតិ ក្រោមប្រធានបទ ការចាកចេញរបស់ ចក្រភពអង់គ្លេស (Brexit) ដោយលទ្ធផលកាលពីយប់មិញ ក្ដីបំណងមួយនេះមទទួលបានសម្រេចជាផ្លូវការហើយ នាវេលាម៉ោង ១១ យប់។
បើទោះបីជា ចក្រភពអង់គ្លេស អាចដកខ្លួនចេញពីគ្រួសារដ៏ធំមួយនេះបានមែន ប៉ុន្ដែ ចក្រភពអង់គ្លេស នៅតែមានឈ្មោះ ជាប់ជាសមាជិក រហូតដាច់ឆ្នាំ២០២០។ មិនត្រឹមប៉ុណ្ណោះរាល់ ការបំរែបំរួលច្បាប់ផ្សេងៗ នៃសហភាពអឺរ៉ុប ក្នុងកំលុងពេលនេះ ចក្រភពអង់គ្លេស ត្រូវតែគោរព មិនអាចល្មើសបាន។
ក្រោយពីសេចក្ដីប្រកាស ផ្លូវការត្រូវបានធ្វើឡើង ប្រជាជនជាច្រើន មានការត្រេកអរ ហើយខ្លះទៀត ក៏មានការតវ៉ាឆាំងស្របពេលជាមួយគ្នា។
គូបញ្ជាក់ផងដែរថា Brexit ត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយ សម្រេចលទ្ធផលនៅឆ្នាំ ២០១៧ ក្រោយលទ្ធផលបោះឆ្នោត សំលេងអ្នកគាំទ្រឲ្យមានការចាកចេញមានចំនួន ៥៤%។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ CNN
