We TV Cambodia

ងាយស្រួលដូចបកចេក ក្នុងការលាងសម្អាត ត្រី មឹក និងបង្គារ កុំអោយមានក្លិនឆ្អាប

ងាយស្រួលដូចបកចេក ក្នុងការលាងសម្អាត ត្រី មឹក និងបង្គារ កុំអោយមានក្លិនឆ្អាប

តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​បំបាត់​ក្លិនឆ្អាប​? ស្ត្រី​មេផ្ទះ​គ្រប់រូបតែងតែ ​ជួប​បញ្ហា​ទូទៅ​ដូចគ្នា គឺ លាង​ត្រី មឹក ឬ​បង្គារ របៀប​ម៉េច​ក៏​នៅតែ​ធុំក្លិន​ឆ្អាប​។ ទោះបី​ពួកគេ​ខំប្រឹង​លាង​ច្រើន​ទឹក​យ៉ាងណា ក៏​ក្លិនឆ្អាប​នៅតែ​មិន​បាត់ ជាហេតុ​ធ្វើឱ្យ​ត្រី មឹក​ឬ​បង្គារ ប្រភេទ​ស្ងោរ ឬ អាំង ជះក្លិន​ឆ្អាប រំខាន​ដល់​អារម្មណ៍​ពេល​កំពុង​ទទួលទាន​បាយ​។ ដូច្នេះអ្នកអាចសាកល្បងវិធីសាស្រ្ដងាយស្រួលនិងសាមញ្ញបំផុត​ ដូចខាងក្រោម៖

វិធីសាស្ត្រ​ទី​១៖ ដាក់​ទឹក​ក្នុង​ចានដែក រួច​ច្របាច់​ក្រូចឆ្មា (​ប៉ុន្មាន​គ្រាប់​ក៏បាន អាស្រ័យ​លើ​ចំនួន​ត្រី មឹក​ឬ​បង្គារ បើ​ច្រើន​ច្របាច់​ច្រើន​គ្រាប់​) រួច​ដាក់​ត្រី មឹក បង្គារ ហើយ​លាង​វា​មួយ​ភ្លែត សឹម​ត្រាំ​ចោល ១០ នាទី​។ វា​នឹង​ជួយ​កាត់បន្ថយ​ក្លិនឆ្អាប​បាន​យ៉ាងច្រើន​បំផុត ជាពិសេស​វា​ជួយ​ឱ្យ​មឹក​ប្រែ​ជាស​ស្រស់​ជាង​មុន​ទៀតផង​។​

វិធីសាស្ត្រ​ទី​២
ចាក់ទឹក​ខ្មេះ​ប្រើ​សព្វថ្ងៃ ២ ស្លាបព្រា​បាយ ចូលក្នុង​ទឹក ១ លីត្រ រួច​បង់​ត្រី មឹក ឬ​បង្គារ​ចូល ហើយ​លាង​វា បន្ទាប់មក​ត្រាំ​ចោល ១០ នាទី​។ ក្លិនឆ្អាប​នឹង​បាត់អស់​រលីង ល្អ​ជាង​វិធី​ទី​១​ទៅទៀត​៕

ប្រែសម្រួលដោយ៖ ពិសី

Related Articles