We TV Cambodia

ឃើញលក់ដូងតាមរទេះចឹងទេ តែចំណូលវិញ មួយខែមិនក្រោម ១,៥០០ដុល្លារឡើយ

ឃើញលក់ដូងតាមរទេះចឹងទេ តែចំណូលវិញ មួយខែមិនក្រោម ១,៥០០ដុល្លារឡើយ

លោកអ្នកប្រហែលជាធ្លាប់បានឃើញហើយ រទេះដឹកដូងលក់នៅតាមផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ ហើយអ្នកខ្លះប្រហែលជាធ្លាប់ទិញញុំាផងក៏ថាបាន។ ចំពោះមនុស្សទូទៅ របរមួយនេះអាចត្រឹមតែជារបរតូចតាចធម្មតាប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងភ្ញាក់ផ្អើលបើសិនជាបានដឹងចំណូលប្រចាំខែនៃរបរលក់ដូងតាមរទេះនេះ។

លោកមឿន សំណាង អ្នកលក់ដូងតាមរទេះមួយរូបបានប្រាប់ WE TV Cambodia ថា លោកប្រកបរបរលក់ដូងតាមរទេះនេះអស់រយៈពេលជាង ៥ឆ្នាំមកហើយ ដោយដំបូងឡើយលោកលក់តាមរទេះតូចប៉ុណ្ណោះ តែក្រោយមកដោយសារតែលក់បានដាច់គ្រាន់បើ លោកក៏សម្រេចធ្វើរទេះធំជាងមុន នឹងយកដូងគេកាន់តែច្រើនជាងមុនមកលក់ផងដែរ។

លោកបន្តថា បច្ចុប្បន្នលោកអាចរកចំណូលបានប្រមាណជាង ១,៥០០ដុល្លារក្នុងមួយខែៗ ពោលក្នុងមួយថ្ងៃលោកអាចលក់បានពី ៥០ ទៅ ៧០ដុល្លារ តែនេះគឺមិនទាន់កាត់ថ្លៃដើមនោះទេ ហើយបើគិតតែប្រាក់ចំណេញសុទ្ធ ក្នុងមួយខែលោកអាចចំណេញបាន ៤០០ ទៅ ​៥០០ដុល្លារដែរ។

សូមបញ្ជាក់ថា សព្វថ្ងៃអាជីវកម្មតូចៗដែលលក់តាមរទេះជាច្រើនក្នុងរាជធានីភ្នំពេញ គឺអាចរកចំណូលបានមិនតិចនោះទេ ត្បិតថាវាមើលទៅគ្រាន់តែជារបរធម្មតា តូចតាច ប៉ុន្តែវាអាចផ្ដល់ចំណូលយ៉ាងច្រើនដល់ខ្ទង់ពាន់ដុល្លារឯណោះក្នុងមួយខែៗ។

អត្ថបទដោយ៖ Nevin

Related Articles