ភ្នំពេញ៖ស្របពេលដែល បណ្ដាប្រទេសជាច្រើនប្រមាណជាង ១០០ប្រទេស លើពិភពលោក កំពុងតែមានការប្រឈមខ្លាំងនឹងបញ្ហា ការរាតត្បាត មេរោគ កូវីដ១៩ បានធ្វើឲ្យទីផ្សារតម្រូវការ ផលិតផលការការពារ ហាក់បីដូចជា ហក់ឡើងខ្លាំងនូវតម្លៃទីផ្សារ ជាពិសេស ប្រភេទផលិតផលម៉ាស តែម្ដង។ យ៉ាងណាមិញ ដោយមានតម្រូវការខ្លាំងដូច្នេះ កុំថាឡើយប្រទេសដទៃ សូម្បីតែប្រទេសកម្ពុជា ក៏មានការភ្ញាក់ផ្អើល នៃតម្លៃឡើងថ្លៃដោយមិននឹកស្មានដល់ ខណៈដែលសេចក្ដីសម្រេច ក្រុមការងារមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ បានចុះស្រង់តម្លៃលក់ម៉ាស និងត្រួតពិនិត្យស្តុកម៉ាស នៅតាមបណ្តាឱសថស្ថាន នៅក្នុងក្រុងសៀមរាប។
ព័ត៌មានបង្ហាញឲ្យដឹងថា បេសកកម្មនេះធ្វើឡើងដើម្បី ត្រួតពិនិត្យ ក្នុងគោលបំណងណែនាំដល់ ពាណិជ្ជករ អាជីវករ សេវាករ និងម្ចាស់ឱសថស្ថាន ៖
– សូមកុំដំឡើងថ្លៃម៉ាស់ អាកុលលាងដៃ និងជេលលាងដៃ ហួសហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបអាជីវកម្ម តាមរយៈការកេងចំណេញ ក្នុងស្ថានភាពដែលប្រជាជនមានការលំបាក។
– សូមចូលរួមសហការ និងរួមចំណែកការងារមនុស្សធម៌ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19)។
ក្រោយពេលនៃការចុះត្រួតពិនិត្យ ទិន្ន័យត្រូវបានបង្ហាញថា៖
-ម៉ាសម៉ាក GLS Pro ១ម៉ាស តម្លៃលក់២, ០០០ រៀល និង KHAN Trang (វៀតណាម) តម្លៃ២៥ដុល្លារ (៥០ម៉ាស)
– ម៉ាក HI TEHCH ចំនួន ៥០ម៉ាស តម្លៃលក់ ២៤ ដុល្លារ
– ម៉ាក TIANYU SHU KN 90 ១ម៉ាសតម្លៃលក់ ១៦,០០០ រៀល
– ម៉ាក Face Mask Protection (ចិន) ១ម៉ាស តម្លៃលក់ ១.៨ ដុល្លារ
– ម៉ាក Mini Pro C (វៀតណាម) ចំនួន ៥០ម៉ាស តម្លៃលក់ ២៣ ដុល្លារ
– ម៉ាក Eco Fresh (វៀតណាម) ចំនួន៥០ម៉ាស តម្លៃលក់ ២៣ ដុល្លារ
– ជេលលាងដៃ (Gel Green Crass) ៦០ មីលីលីត្រ មួយតម្លៃលក់ ៤ ដុល្លារ
– ជេលលាងដៃ (Hand Cleansing Gel) ៣០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ៦ ដុល្លារ
– ជេលលាងដៃ (Green Cross) វៀតណាម ១០០ មីលីលីត្រ ចំនួន១តម្លៃលក់ ២.៤ ដុល្លារ
– ជេលលាងដៃ (DN Clean Gel) ១០០ មីលីលីត្រ ចំនួន១ តម្លៃលក់ ៥ ដុល្លារ។
គួរំឭកផងដែរថា ទីផ្សារម៉ាសនៅក្រុងភ្នំពេញកាលពី ទើបមានការភ្ញាក់ផ្អើល មេរោគ កូវីដ១៩ ដំបូង តម្លៃទីផ្សារ មិនថាលក់ផ្ទាល់ ឬទីផ្សារអនឡាញនោះទេ មានការឡើងខ្ពស់ ដែលម៉ាស១ប្រអប់ មានតម្លៃដល់ទៅ ៤៥$ ក៏មានដែរ ទៅតាមប្រភេទម៉ាសការពារ។ យ៉ាងណាក៏ដោយ សម្រាប់បណ្ដាប្រទេស ជិតខាងដូចជាប្រទេសថៃ រដ្ឋាភិបាល បានកំនត់ថ្លៃម៉ាស យ៉ាងជាក់ច្បាស់ក្នុង១ម៉ាស តម្លៃត្រឹមតែ ៥០០៛ ប៉ុណ្ណោះ បើបណ្ដាជនណា មិនគោរពតាមការកំណត់ រដ្ឋាភិបាលនឹងធ្វើការផាកពិន័យ។
យោងតាមសេចក្ដីថ្លែងការរបស់សម្ដេច តេជោ ហ៊ុន សែន ក្នុងឱកាសដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅផ្លូវលេខ ៥៥ កាលពីព្រឹកមិញ សម្ដេចបានជម្រុញលើកទឹកចិត្ដ ប្រជាពលរដ្ឋឲ្យងាកមកចាប់អារម្មណ៍ប្រើប្រាស់ក្រមាវិញម្ដង ដែលមានភាពងាយស្រួល ជាងប្រើប្រាស់ម៉ាស ហើយសន្សំសំចៃខ្ពស់ ខណៈដែល ក្រម៉ាជារបស់ខ្មែរ អាចបោកទឹកបានប្រើច្រើនដង ជាងម៉ាស។
អត្ថបទដោយ៖ Stince
