We TV Cambodia

ឃើញពលរដ្ឋរវល់រឿងទឹកជំនន់ពេកខ្លាចភ្លេច ពន្ធដាររំលឹកពលរដ្ឋឲ្យប្រញាប់ទៅបង់ពន្ធ

ឃើញពលរដ្ឋរវល់រឿងទឹកជំនន់ពេកខ្លាចភ្លេច ពន្ធដាររំលឹកពលរដ្ឋឲ្យប្រញាប់ទៅបង់ពន្ធ

អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រញាប់ទៅបង់ពន្ធ ទោះបីជាពេលនេះ ប្រជាពលរដ្ឋកំពុងជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩ និងគ្រោះទឹកជំនន់ក៏ដោយ។

កាលពីថ្ងៃអង្គារ ទី២០ ម្សិលមិញនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជុនដំណឹងមួយរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រញាប់ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០នេះ។

អគ្គនាយកដ្ឋានបានបញ្ជាក់ថា ដោយសារតែមានម្ចាស់យានជំនិះមួយចំនួននៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ ហើយអគ្គនាយកដ្ឋានបានរំលឹកដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមជម្រាបថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០នេះ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ហើយក្នុងករណីម្ចាស់យានយន្តមិនបានបង់ពន្ធទាន់ពេលវេលានោះទេ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។

អត្ថបទដោយ៖ Nevin

Related Articles