
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ដោយសារប្រជាជនកំពុងជួបបញ្ហាព្រោះ COVID-19 រដ្ឋាភិបាលថៃសម្រេចមិនយកថ្លៃភ្លើងពីពលរដ្ឋរយៈពេល ៣ខែដើម្បីជួយសម្រួលទុក្ខលំបាករបស់ពលរដ្ឋ។
លោក Sontirat Sontijirawong រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានប្រាប់ឲ្យដឹងថា អាជ្ញាធរអគ្គិសនីខេត្ត ក្រុងទាំងអស់ត្រូវអនុវត្តន៍តាមបទប្បញ្ញត្តិរបស់ក្រសួងថាមពលថៃ ដោយមិនត្រូវយកថ្លៃអគ្គិសនីពីពលរដ្ឋរយៈពេល ៣ខែចាប់ពីខែមីនា ដល់ខែឧសភា ដែលមានចំនួនសរុបទាំងអស់ប្រមាណ ២២លានគ្រួសារ គិតជាទឹកប្រាក់ប្រមាណចាជាង ៨២លានដុល្លារ ហើយរដ្ឋជាអ្នកចំនាយទាំងស្រុង។

គូសបញ្ជាក់ផងដែរថា ក្រៅពីការមិនយកថ្លៃអគ្គិសនីពីពលរដ្ឋរយៈបេល ៣ខែនេះ រដ្ឋាភិបាលថៃក៏បានដាក់ចេញវិធានការចាច្រើនដើម្បីជួយដល់ប្រជាពលរដ្ឋ និងសហគ្រាសក្នុងស្រុកថៃផងដែឬដូចជា ការបន្តបើកប្រាក់បៀរវត្សដល់បុគ្គលិកចំនួន ១៥០ដុល្លារក្នុងមួយខែ, ការផ្ដល់កម្ចីដែលមានអត្រាការប្រាក់ទាបដល់សហគ្រាស, និងការប្រកាសសម្រួលការបង់ពន្ធជាដើម។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
