We TV Cambodia

ឃើញគេជិះពេញផ្លូវ ឥឡូវមកដឹងតម្លៃរថយន្ត Lexus NX 200t វិញម្ដងថាខ្ពស់កម្រិតណា

ឃើញគេជិះពេញផ្លូវ ឥឡូវមកដឹងតម្លៃរថយន្ត Lexus NX 200t វិញម្ដងថាខ្ពស់កម្រិតណា

បច្ចុប្បន្នរថយន្តសេរីទំនើប Lexus NX 200t កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសកម្ពុជា ពិសេសក្នុងរាជធានីភ្នំពេញតែម្ដង ដោយឃើញគេជិះព្រោងព្រាត់ពេញផ្លូវ ព្រោះតែរូបរាងដ៏ស្រស់ស្អាតរបស់វា រួមនឹងភាពអស្ចារ្យរបស់វាផងដែរ។ ប៉ុន្តែតើលោកអ្នកដឹងទេថា រថយន្តសេរីទំនើបរបស់ Lexus ដែលកេកំពុងពេញនិយមជិះនេះមានតម្លៃប៉ុន្មាន?

ខាងក្រោមនេះជាតម្លៃរបស់រថយន្តសេរីទំនើប Lexus NX 200t ចាប់ពីឆ្នាំ២០១៥ ដល់ ២០១៨ ហើយលោកអ្នកប្រាដកជាភ្ញាក់ផ្អើលនៅពេលដឹងតម្លៃរបស់រថយន្តនេះ៖

១, រថយន្ត Lexus NX 200t F-Sport សេរីឆ្នាំ២០១៥ មានតម្លៃចន្លោះពី ៤៥,០០០ដុល្លារ ដល់ ៥១,៥០០ដុល្លារ

២, រថយន្ត Lexus NX 200t F-Sport សេរីឆ្នាំ២០១៦ មានតម្លៃចន្លោះពី ៥៦,០០០ដុល្លារ ដល់ ៦០,៥០០ដុល្លារ

៣, រថយន្ត Lexus NX 200t F-Sport សេរីឆ្នាំ២០១៧ មានតម្លៃចន្លោះពី ៦៤,០០០ដុល្លារ ដល់ ៧០,០០០ដុល្លារ

៤, រថយន្ត Lexus NX 200t F-Sport សេរីឆ្នាំ២០១៨ មានតម្លៃចន្លោះពី ៧៤,៥០០ដុល្លារ ដល់ ៨២,០០០ដុល្លារ

សូមបញ្ជាក់ថា នេះគ្រាន់តែជាតម្លៃដែល WE TV Cambodia ប្រមូលបាននៅតាមបណ្ដាការ៉ាសលក់រថយន្តមួយចំនួន និងយកមកគិតជាធម្យមប៉ុណ្ណោះ ចំណែកតម្លៃជាក់ស្ដែងអាចប្រែប្រួលបន្តិចបន្តួចទៅតាមស្ថានភាពទីផ្សារ និងទៅតាមតម្លៃលក់របស់បណ្ដាការ៉ាសនីមួយៗ។

អត្ថបទដោយ៖ Nevin

Related Articles