We TV Cambodia

គ្រោះថ្នាក់នៃការខ្វាអាចម៏ត្រចៀកញឹកញាប់

គ្រោះថ្នាក់នៃការខ្វាអាចម៏ត្រចៀកញឹកញាប់

ភាគច្រើននៃប្រជាជនខ្មែរយើងគិតថា ការខ្វារអាចម៍ត្រចៀក គឺជារឿងធម្មតា រហូតដល់ថ្នាក់អ្នកខ្លះមានទម្លាប់ខ្វារយ៉ាងហោចណាស់មួយខែម្តង ពេលចូលហាងកាត់សក់។ តែទោះជាយ៉ាងណា អាចម៍ត្រចៀកមិនមែនឥតប្រយោជន៍ដូចអ្វីដែលអ្នករាល់គ្នាធ្លាប់គិតនោះទេ តាមពិត វាត្រូវបានគេចាត់ទុកជាអ្នកការពារត្រចៀកមិនឲ្យធូលីដី មេរោគ និងសត្វល្អិត ជ្រៀតចូលក្នុងត្រចៀក។

 ប្រសិនបើអ្នក មានទម្លាប់ខ្វារអាចត្រចៀកជាញឹកញាប់ ដោយប្រើវត្ថុរឹង វាអាចធ្វើឲ្យដាច់ក្រដាសត្រចៀក ឬរបួសត្រចៀក ដែលបណ្តោលឲ្យឆ្លងមេរោគ និងស្តាប់លែងលឺជាដើម។ គុណវិបត្តិ នៃការឆ្លងមេរោគត្រចៀកជាមួយនឹងមេរោគផ្សិត គឺរមាស់ខ្លាំងណាស់ ប្រសិនបើមិនអាចគ្រប់គ្រងបាន វានឹងបង្កទៅជាជំងឺធ្ងន់ធ្ងរ។ អ្នកជំនាញផ្នែកត្រចៀកបានបង្ហាញថា ការព្យាបាលជំងឺត្រចៀក គឺមានភាពស្មុគស្មាញ ហើយត្រូវប្រើរយ:ពេលយូររហូតដល់មួយខែ។ ដូច្នេះ ប្រសិនបើអ្នកចង់សម្អាតអាចម៍ត្រចៀក កុំសម្អាតខ្លួនឯងឲ្យសោះ គឺត្រូវទៅរកអ្នកជំនាញច្បាស់លាស់ ទើបមានសុវត្ថិភាព។

ប្រែសម្រួលដោយ៖ ពិសី

Related Articles