We TV Cambodia

គ្រោះថ្នាក់ដែលបានមកពីការទទួលទានទំពាំងច្រើន ដែលយើងមិនចាប់អារម្មណ៏!!

គ្រោះថ្នាក់ដែលបានមកពីការទទួលទានទំពាំងច្រើន ដែលយើងមិនចាប់អារម្មណ៏!!

ដើម្បីថែរក្សាថ្លើម ឲ្យមានសុខភាពល្អ អ្នកគួរទទួលទានរបបអាហារ ដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ជាប្រចាំ។ ក៏ប៉ុន្តែ​ មិនមែនអាហារទាំងអស់សុទ្ធតែល្អនោះទេ ព្រោះក្នុងចំណោមអាហារទាំងអស់ ទំពាំង គឺជាអាហារដែលអ្នកគួរតែមានការប្រុងប្រយ័ត្ន ថ្វីបើវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយយ៉ាងក៏ដោយ។ ការទទួលទាន ទំពាំងច្រើនពេក អាចបណ្តោលឲ្យពុល ឬស្លាប់បាន។

ទំពាំង​ អាចថាជាបន្លែដែលមនុស្សមួយចំនួនចូលចិត្តទទួលទាន ប៉ុន្តែ​ បើយើងញុំាក្នុងបរិមាណច្រើន វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ថ្លើម​។​ បរិមាណនៃសារធាតុពុល cyanide នៅក្នុងទំពាំង មានរហូតដល់ទៅ ២៣០មីលីក្រាម ក្នុងមួយគីឡូក្រាម។ នៅក្រោមឥទ្ធិពលនៃអង់ស៊ីម រំលាយអាហារសារធាតុពុល cyanide ត្រូវបានបម្លែងទៅជាសារធាតុពុល cyanide(HCN) នៅក្នុងរាងកាយកាន់តែច្រើនឡើងៗ ដែលបង្កគ្រោះថ្នាក់ដល់ថ្លើមខ្លាំងបំផុត។ អាស្រ័យដូចនេះ អ្នកគួរតែប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតចំពោះទំពាំង បើសិនជាអាចសូមកាត់បន្ថយ ដើម្បីការពារថ្លើមឲ្យមានសុខភាពល្អុ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles